កីឡាករបាល់ទាត់ដ៏ជោគជ័យរូបនេះ ស្ម័គ្រស្មោះជាមួយមិត្តស្រី បើទោះបីជានាងមានរូបសម្បត្តិមិនសូវស្អាត ត្រូវគេរិះគន់យ៉ាងណាក៏ដោយ

//s9.kh1.co/62/62f6951253e9c3c9da706d91d541dee161dbbdff.png
តារា & កម្សាន្ដ

 ២៣-មេសា-២០២៤ ៩ព្រឹក · ១១ ថ្ងៃមុន

កីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូបគឺ លោក Declan Rice បានធ្វើឲ្យមហាជនមានការរំជួលចិត្តជាខ្លាំង។

កម្សាន្ត៖ កាលពីថ្មីៗនេះ កីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូបគឺ លោក Declan Rice បានធ្វើឲ្យមហាជនមានការរំជួលចិត្តជាខ្លាំង ដោយសារការបង្ហោះសាររបស់លោកឆ្លើយតបទៅនឹងការរិះគន់វាយប្រហារទៅកាន់រូបសម្រស់ភរិយារបស់លោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Declan Rice
Declan Rice

មហាជននៅក្នុងបណ្ដាញសង្គមបាននាំគ្នាវាយប្រហារទៅកាន់មិត្តស្រីរបស់កីឡាកររូបនេះជាប្រចាំថា នាងមានរូបរាងធាត់ សម្រស់មិនសូវស្អាត មិនចេះតែងខ្លួន តើមានចំណុចពិសេសណា ដែល Declan ព្រមនៅជាមួយនាង។

Declan Rice
Declan Rice

ជាមួយគ្នានេះ កីឡាករ​ដែលមានតម្លៃខ្លួន​ ១០៥លានអឺរ៉ូ​ លោកជាខ្សែ​បម្រើ​ការពារ​ជម្រើស​ជាតិ​អង់គ្លេស​ និងជា​កីឡាករ​ក្រុម​កាំភ្លើងធំ​ Arsenal គឺ​ Declan Rice បាន​បង្ហោះ​រូប​៤សន្លឹក​ដោយ​សរសេរ​ថា៖​

“ប្រពន្ធខ្ញុំ នាងនៅជាមួយខ្ញុំតាំងពីខ្ញុំនៅមិនទាន់មានអ្នកណា និង​មិន​ទាន់​មាន​អ្វី​ទាល់​តែ​សោះ​ ដូច្នេះកុំខ្វល់ពីមនុស្សដែលនិយាយ​ពី​យេីង​ បងនៅជាមួយអូនជារៀងរហូត។" 

Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី

ក្រោយពីលោកបានបង្ហាញក្ដីស្រឡាញ់ពិតដែលមិនគិតពីរូបសម្រស់នេះ បានធ្វើឲ្យមហាជនទូទាំងពិភពលោកមានការកោតសរសើរចំពោះបេះដូងដ៏បរិសុទ្ធរបស់លោកជាខ្លាំង ហើយថែមទាំងប្រាថ្នាចង់បានបុរសដូចជាលោកមកធ្វើជាគូជីវិតទៀតផង ព្រោះនៅក្នុងយុគសម័យនេះ គេគិតរូបសម្រស់ជារឿងសំខាន់៕

Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Declan Rice និង មិត្តស្រី
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T