ធ្ងន់តិចហើយ! Odegaard បោះកោងឱ្យ Havertz ស៊ុតមួយគ្រាប់ល្អដូចផ្កា ខណៈ Arsenal លត់ Chelsea ចាស់ដៃ ៥-០(មានវីដេអូ)

//s9.kh1.co/9e/9e1109bdd142660191386a36d79ef168ce69f546.jpg
កីទ្បា

 ២៤-មេសា-២០២៤ ១០ព្រឹក · ១០ ថ្ងៃមុន

Odegaard បោះកោងឱ្យ Havertz ស៊ុតមួយគ្រាប់ល្អដូចផ្កា ខណៈ Arsenal លត់ Chelsea ចាស់ដៃ ៥-០

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤ ក្រុមម្ចាស់ផ្ទះ Arsenal បានបើកទ្វាកីឡដ្ឋាន Emirate Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea នៅក្នុងការប្រកួតសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺ Arsenal ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Chelsea ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៥ គ្រាប់របស់ Arsenal គឺរកបានដោយ Leandro Trossard នៅនាទីទី ៤, Ben White រកបាន ២ គ្រាប់ គឺនៅនាទីទី ៥២ និង ៧០ ចំណែក Kai Havertz ក៏រកបាន ២ គ្រាប់ផងដែរ គឺនៅនាទីទី ៥៧ និង ៦៥។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Arsenal ពេលនេះបានហក់ឡើងមកឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League វិញហើយ ដោយមាន ៧៧ ពិន្ទុក្នុងដៃ វ៉ាដាច់ក្រុមលេខ ២ Arsenal ចំនួន ៣ ពិន្ទុ ដោយឡែកក្រុម Chelsea វិញ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៩ ឯណោះ ដោយពេលនេះពួកគេមាន ៤៧ ពិន្ទុ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T