គ្រូ Ten Hag ទទូចឱ្យអ្នកគាំទ្រ Man UTD មើលឃើញពីភាពជោគជ័យរបស់លោកមួយនេះផង មុនពួកគេចង់ឱ្យលោកចាកចេញ

//s9.kh1.co/ba/ba886e4d524e5a0151d4437510ff575f45b34307.jpg
កីទ្បា

 ២៤-មេសា-២០២៤ ១០ព្រឹក · ១០ ថ្ងៃមុន

គ្រូ Ten Hag ទទូចឱ្យអ្នកគាំទ្រ Man UTD មើលឃើញពីភាពជោគជ័យរបស់លោកមួយនេះផង មុនពួកគេចង់ឱ្យលោកចាកចេញ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានលើកឡើងថា លោកមានការគោរពចំពោះការយល់ឃើញរបស់អ្នកគាំទ្រដែលចង់ឃើញលោកបណ្តេញចេញពីតំណែង ប៉ុន្តែ បុរសសញ្ជាតិហូល្លង់ខាងលើ ចង់ឲ្យអ្នកគាំទ្រនឹកឃើញពីភាពជោគជ័យក្រោមការដឹកនាំរបស់រូបលោកផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik ten Hag
លោក Erik ten Hag

ជាការពិតណាស់ លោក Ten Hag បានចូលមកកាន់តំណែងនៅឯកីឡដ្ឋាន Old Trafford នៅក្នុងរដូវកាល ២០២២/២០២៣ ហើយ នៅក្នុងរដូវកាលទីមួយរបស់លោកបានជួយក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅ Premier League និង ឈ្នះពានរង្វាន់ EFL Cup ប៉ុន្តែ នៅក្នុងរដូវកាលនេះពួកគេកំពុងធ្លាក់ទម្រង់លេងខ្លាំង ដោយ កំពុងឈរនៅលេខរៀងទី៧ ប៉ុន្តែ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ FA Cup ទល់នឹង Manchester City។

កីឡាករ Man UTD
កីឡាករ Man UTD

ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖

អ្នកគាំទ្រអាចមានសិទ្ធបញ្ចេញមតិចំពោះការយល់ឃើញរបស់ពួកគេ។ ប៉ុន្តែខ្ញុំចង់និយាយថា ក្នុង​ទសវត្សន៍​ដែល Man United ទទួល​បាន​ជោគជ័យ​ខ្លាំង ពួកគេបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA CUP បានតែ ៣លើកប៉ុណ្ណោះ ប៉ុន្តែពួកយើងធ្វើវាបាន ២ដង ក្នុងរយៈពេល ២រដូវកាល៕

លោក Erik ten Hag
លោក Erik ten Hag
លោក Erik ten Hag

ប្រភពMetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T