ចុម! លោក Sneijder បន់ឱ្យ Man UTD ចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ៥-០ ដោយសារមិនពេញចិត្តទង្វើរកីឡាកររូបនេះ

//s9.kh1.co/23/2337edb482bd1565e123ca24be8f18820c3a0d3b.jpg
កីទ្បា

 ២៤-មេសា-២០២៤ ១ល្ងាច · ១០ ថ្ងៃមុន

លោក Sneijder បន់ឱ្យ Man UTD ចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ៥-០ ដោយសារមិនពេញចិត្តទង្វើរកីឡាកររូបនេះ

បរទេស៖ លោក Wesley Sneijder អតីតកីឡាករ Real Madrid និងជាវីរបុរសមួយរូបរបស់ក្រុមជម្រើស ហូល្លង់ បានធ្វើការរិះគន់លើទង្វើរខ្សែប្រយុទ្ធ Manchester United កីឡាករ Antony នៅក្នុងការប្រកួតទល់នឹងក្រុម Coventry កន្លងទៅចំៗ ហើយលោកថែមទាំងលើកឡើងថា លោកគឺសង្ឃឹមថា Man UTD នឹងចាញ់ Man City នៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup ៥ ទល់នឹង ០ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Wesley Sneijder
លោក Wesley Sneijder

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FA Cup កាលពីថ្ងៃ អាទិត្យ ទី ២១ ខែ មេសា កន្លង Man UTD បានយកឈ្នះទៅលើក្រុមមកពីលីគទី ២ Coventry នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤ ទល់នឹង ២ ខណៈលទ្ធផលនេះគឺបានធ្វើឱ្យក្រុមរបស់លោក Ten Hag ទទួលបានកៅអីជាផ្លូវការ ក្នុងការឡើងមកជួប Man City នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២៥ ខែ ឧសភា ខាងមុខ។

យ៉ាងណាមិញ ងាកទៅកាន់ការប្រកួតរវាង Man UTD និង Coventry វិញ ខ្សែប្រយុទ្ធស្លាប Antony គឺបានទទួលរងនូវការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីពួកគេបានបញ្ចេញកាយវិការមួយ ក្នុងនៃឌឺដងទៅកាន់កីឡាកររបស់ Coventry បន្ទាប់ពីក្រុមរបស់គេបានយកឈ្នះនៅក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ។

Antony
Antony

ជុំវិញរឿងនេះ លោក Sneijder ក៏បានបញ្ចេញមតិរិះគន់លើ Antony ផងដែរ ក្នុងនោះលោកបានមានប្រសាសន៍ប្រាប់ Ziggo Sport យ៉ាងដូច្នេះថា៖

Antony គួរតែចេះមានភាពខ្មាសអៀនចំពោះអ្វី ដែលគាត់បានធ្វើ។ គាត់គួរតែដើរចេញពីទីលាន ជាជាងការធ្វើទង្វើរបែបនោះ។ ខ្ញុំសង្ឃឹមថា Manchester United នឹងចាញ់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ៥ ទល់នឹង ០៕

លោក Wesley Sneijder
លោក Wesley Sneijder
លោក Wesley Sneijder

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T