Lisa ទៅញ៉ាំអាហារជាមួយ Frederic យ៉ាងផ្អែមល្ហែម ក្រោយទៅរស់នៅបារាំង

//s9.kh1.co/3f/3f79bb08576f7aff67e52ada8524e6ec2f6ca4ff.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២៤ ៨ព្រឹក · ១៥ ថ្ងៃមុន

គេបានប្រទះឃើញថា នាងបានទៅទទួលទានអាហារពេលថ្ងៃត្រង់យ៉ាងផ្អែមល្ហែមជាមួយលោក Frederic Arnault

បារាំង៖ ត្បិតថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment ក្ដី តែនាងនៅតែមានឥទ្ធិពលខ្លាំងក្នុងវិស័យតន្ត្រី ដោយទើបតែបើកផលិតកម្មថ្មីមួយឈ្មោះថា LLOUD ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa 
Lisa 

ចំណែកឯរឿងទំនាក់ទំនងស្នេហានិងជីវិតផ្ទាល់ខ្លួនវិញ គេឃើញថា Lisa ពិតជាសប្បាយរីករាយណាស់ក្រោយនាងផ្លាស់ទីលំនៅមករស់នៅប្រទេសបារាំងដែរ ដោយថ្មីៗនេះ គេបានប្រទះឃើញថា នាងបានទៅទទួលទានអាហារពេលថ្ងៃត្រង់យ៉ាងផ្អែមល្ហែមជាមួយលោក Frederic Arnault ជាកូនប្រុសលោក Bernard Arnault ជាមហាសេដ្ឋីស្ដុកស្ដម្ភ នៅភោជនីយដ្ឋាន Alleno Paris ។

Lisa និង Frederic 
Lisa និង Frederic 
Lisa និង Frederic 
Lisa និង Frederic 

តាមរយៈរូបភាពដែល Lisa បានបង្ហោះនៅក្នុង Instagram ពីអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយ អ្នកគាំទ្រមានការសង្ស័យថានាងនៅជាមួយនឹង Frederic ហើយរូបភាពជាក់ស្ដែងដែលអ្នកគាំទ្រលួចថតបាននោះគឺ វាពិតដូចអ្វីដែលពួកគេសន្និដ្ឋានមែន។ មិនត្រឹមប៉ុណ្ណឹង Lisa ក៏បានទៅដើរលេងញ៉ាំការ៉េមនៅសារមន្ទីរ Rodin ឯទីក្រុងប៉ារីស ប្រទេសបារាំងជាមួយ Frederic ទៀតផង បញ្ជាក់ឲ្យដឹងថា ទំនាក់ទំនងអ្នកទាំងពីរហាក់លើសពីមិត្តភក្តិធម្មតា តែយ៉ាងណាក៏គ្មានការបញ្ជាក់ជាផ្លូវការថាអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នានោះឡើយ៕  

Lisa និង Frederic 
Lisa និង Frederic 
Lisa 
Lisa 
Lisa 
Lisa 
Lisa 
Lisa 
រូបភាពថ្មីរបស់ Lisa និង Frederic 
រូបភាពថ្មីរបស់ Lisa និង Frederic 
រូបភាពថ្មីរបស់ Lisa បានបង្ហោះ
រូបភាពថ្មីរបស់ Lisa បានបង្ហោះ
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T