ថៃ៖ ក្រៅពីការងារ និងជីវិតគ្រួសារដ៏មានសុភមង្គលហើយនោះ សម្រាប់តារាស្រី Nune Woranuch ក៏ត្រូវបានហ្វេនៗចាប់អារម្មណ៍ ទៅលើការរៀបចំខ្លួនស្ទាយ៍ស្លៀកពាក់ដ៏ស្រស់ស្អាត ជាបន្តបន្ទាប់ដែលនាងតែងតែបង្ហាញនៅលើបណ្ដាញសង្គម ឲ្យហ្វេនៗបានទស្សនាកម្សាន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះដែរ តារាស្រី Nune Woranuch ក៏បានបង្ហាញរូបភាពថ្មីដ៏គួរឲ្យចាប់អារម្មណ៍ នៅពេលដែលបានលេងស្ទាយ៍ពាក់វ៉ែនតា ថតរូបស្អាតៗ ធ្វើឲ្យមហាជនជាច្រើនបានឃើញហើយ កាន់តែចូលចិត្តជាខ្លាំង ព្រមទាំងសរសើរពីភាពលេចធ្លោរបស់នាង ទៀតផង។
លើសពីនេះទៅទៀត តារាស្រីរូបនេះ ថែមទាំងធ្វើឲ្យអ្នកគាំទ្រយកចិត្តទុកដាក់ ទៅលើរូបរាង និងទម្រង់មុខស្អាត មានមន្តស្នេហ៍ ពេលដែលដែលតុបតែងស្ទាយ៍បែបនេះ ដែលមើលទៅកាន់តែក្មេងជាងវ័យ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖