អាមេរិក៖ នាមុននេះបន្តិច តារាចម្រៀងស្រី KPOP ដ៏ល្បីល្បាញ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបណ្ដើរបុរសដែលសង្ស័យថាជាគូស្នេហ៍គឺ កូនប្រុសមហាសេដ្ឋី Bernard Arnault គឺ Frederic Arnault ជាសាធារណៈតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកទាំងពីរបានចូលរួមកម្មវិធីសម្ពោធនាឡិកាថ្មីរបស់ក្រុមហ៊ុន Tag Heuer x Kith ដែល Frederic ជាអគ្គនាយក នាទីក្រុង Miami រដ្ឋ ហ្ល្វរីដា សហរដ្ឋអាមេរិក។
កម្មវិធីនេះរៀបចំឡើងនៅ Red Bull Station ដែល Lisa ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស VVIP ដែលនឹងមានការប្រកួតប្រណាំងឡាន Formula 1 នៅទីនោះចាប់ពីថ្ងៃទី៣ដល់៥ ខែឧសភាផងដែរ។
ក្នុងនោះ គេឃើញថា Lisa បានពាក់អាវដៃវែងរឹបពណ៌ខ្មៅគូជាមួយនឹងខោរឹបពណ៌ខ្មៅដូចគ្នា បានឈរថតកៀកនឹង Frederic ព្រមទាំងភ្ញៀវផ្សេងទៀតកាន់តែបញ្ជាក់ទំនាក់ទំនងអ្នកទាំងពីរថាលើសពីមិត្តធម្មតា ដោយថ្មីៗទៅនេះ ពួកគេក៏ត្រូវបានប្រទះឃើញទៅដើរលេងនៅសារមន្ទីរ Rodin ឯទីក្រុងប៉ារីស និងទទួលទានអាហារជាមួយគ្នាតែពីរនាក់ផងដែរ៕