អតីតស្វាមី សាន់ឆាយ សុខចិត្តធ្វើរឿងមួយនេះ ដើម្បីបានជួបកូន

//s9.kh1.co/e7/e7b3021d066b13f7f0c786a9124cd9c30713c631.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២៤ ៨ព្រឹក · ១២ ថ្ងៃមុន

អតីតស្វាមី តារាស្រី Barbie Hsu បាននាំមនុស្សជាច្រើន ទៅផ្ទះអតីតភរិយា ដើម្បីបានជួបកូនៗ។

កម្សាន្ត៖ ថ្មីៗនេះ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់ តារាស្រី Barbie Hsu ហាក់មានការតូចចិត្ត ព្រោះអតីតភរិយាមិនអនុញ្ញាតឱ្យខ្លួន បានឃើញកូនរបស់លោក ដូច្នេះហើយ លោកបានបញ្ជូនមេធាវី និងមេដោះទៅផ្ទះអតីតភរិយារបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wang Xiaofei 
Wang Xiaofei 

តាមរយៈប្រភពព័ត៌មាន បានឲ្យដឹងថា លោក Wang Xiaofei បានចាត់មនុស្ស ៥ នាក់ទៅកាន់អគារ ដែលតារាស្រី Barbie Hsu រស់នៅ ហើយបានរង់ចាំនៅក្នុងបន្ទប់ទទួលភ្ញៀវ រួមទាំងប៉ូលីសពីរនាក់ មេធាវីម្នាក់ និងស្ត្រីម្នាក់ ដែលត្រូវបានគេនិយាយថា ជាមេដោះរបស់កូនៗទាំងពីរនាក់។ អ្នក​យក​ព័ត៌មាន​ម្នាក់ ​បាន​ធ្វើ​ការ​ជាមួយ​មេធាវី ហើយ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ បាន​ជួប Barbie Hsu ប៉ុន្តែ​នាង​មិន​បាន​ទទួល​ខ្លួននោះ​ទេ ហើយក្រុម​នេះ ​បាន​រង់​ចាំ​កន្លះ​ម៉ោង ​មុន​ពេល​ឡើង​ឡាន​រួច ​ចេញ​ទៅ។

Wang Xiaofei និងអតីតភរិយា Barbie Hsu
Wang Xiaofei និងអតីតភរិយា Barbie Hsu

យ៉ាងណាមិញ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្រោយ​មក លោក Wang Xiaofei ក៏បាន​សុំ​ទោស​ចំពោះ​ការ​បង្ក​សំឡេង​រំខាន និង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្ជះខ្ជាយ​ពេល​វេលា។ ហើយលោក​ក៏​បាន​បង្ហើប​ដែរ​ថា លោក​មិន​បាន​ទាក់ទង​អតីត​ភរិយា​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ហើយ​មិន​អាច​ជួប​កូន​បាននោះទេ ដូច្នេះ​ហើយ​ទើប លោកត្រូវ​បង្ខំចិត្ត បញ្ជូន​មេធាវី និង​មេដោះ​ទៅ​ផ្ទះ​អតីត​ប្រពន្ធ​ដើម្បី​ទៅយក​កូន​ៗ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និងអតីតភរិយា Barbie Hsu
Wang Xiaofei និងអតីតភរិយា Barbie Hsu
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T