កម្សាន្ត៖ កាលពីថ្មីៗនេះ Jennie Kim បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកម្មវិធីលំដាប់ពិភពលោក Met Gala 2024 ដែលធ្វើឲ្យកក្រើកពេញបណ្ដាញអ៉ិនធើណែតជាមួយនឹងការតុបតែងខ្លួនដ៏ទាក់ទាញ។ ទន្ទឹមនឹងនេះ រូបភាព Jennie ត្រូវបានគេសរសើរ និង បានចែកចាយពាសពេញបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានគ្រងឈុតពណ៌ទឹកប៊៉ិចស្រស់ ដែលមានក្រណាត់ម៉ូតបែបស្រដៀងវាំងនន ប៉ុន្ដែមានការច្នៃប្រឌិតយ៉ាងទាក់ទាញ។ លើសពីនោះ មានពាក់ជាមួយនឹងខ្សែអង្កាំនៅនឹងចង្កេះ ដែលបញ្ចេញសាច់ក្បាលពោះ ចេញផ្ចិត ពិតជាមានភាពស៊ិចស៊ី សមនឹងឈ្មោះ Jennie ពិតមែន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ Jennie ចូលរួមកម្មវិធី Met Gala 2024 នេះ ឈ្មោះនាងត្រូវបានគេស្វែងរកច្រើនជាងគេក្នុងបណ្ដាញសង្គមដែលមានរហូតដល់ទៅ១លាននាក់។ គួរបញ្ជាក់ដែរថា ឆ្នាំនេះបានឡេីងជាភ្ញៀវ VIP របស់ Anna Wintour (អ្នករៀបចំ Met Gala និងជាបុគ្គលដ៏មានឥទ្ធិពលក្នុងវិស័យ Fashion)។
វាបានន័យថា JENNIE ឆ្នាំនេះបានចូលរួម Met Gala ក្រោមការអញ្ជេីញពី Anna Wintour ផ្ទាល់ ហេីយនាងមានសិទ្ធិក្នុងការជ្រេីសប្រេនឌ៍ដែលនាងចង់ពាក់ក្នុង Met Gala តាមចិត្ត (ឆ្នាំនេះនាងបានពាក់ប្រេនឌ៍ ALAÏA) ដោយខុសពីឆ្នាំ 2023 កាលនោះដោយសារនាងចូលរួមតាមរយៈ CHANEL នាងអាចពាក់តែ CHANEL ប៉ុណ្ណោះ
មិនតែប៉ុណ្ណោះ JENNIE បានស្នាក់នៅក្នុងសណ្ឋាគារ THE MARK ដែលជាសណ្ឋាគារសម្រាប់ដាក់ភ្ញៀវ VIP របស់ Anna Wintour!៕