សារធាតុខុសច្បាប់ ជាង៤តោន ដែលបង្ក្រាបនាពេលកន្លងទៅត្រូវដុ»-តបំ»-ផ្លា»-ញចោល ខណៈសារធាតុគីមីផ្សំជាង៣តោនទៀត នឹងបន្សាបនៅពេលក្រោយ

//s9.kh1.co/a5/a53fe50d5a319a2d68a1714099ce285a9f5ade8b.jpg
សង្គម

 ១៤-មិថុនា-២០២៤ ៩ព្រឹក · ៤ ខែមុន

សារធាតុខុសច្បាប់ ជាង៤តោន ដែលបង្ក្រាបនាពេលកន្លងទៅត្រូវដុតបំផ្លាញចោល ខណៈសារធាតុគីមីផ្សំជាង៣តោនទៀត នឹងបន្សាបនៅពេលក្រោយ

(ភ្នំពេញ)៖ គ្រឿងញៀនសុទ្ធជាង៤តោន ដែលបង្ក្រាបបាននាពេលកន្លងទៅត្រូវបានគណៈកម្មាធិការសម្រេចដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ ការដុតបំផ្លាញនេះ ធ្វើឡើងនៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះមានការចូលរួមពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ មានចំនួន៥៤សំណុំរឿង ក្នុងនោះមានទៀតសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។

គ្រឿងញៀនដែលរៀបចំដុតបំផ្លាញនៅពេលនេះ សរុបចំនួន៤ តោន ១០០គីឡូក្រាម១០៨,៧៦ ក្រាម និងវគ្គក្រោយទៀត គឺការបំផ្លាញដោយវិធីសាស្ត្រ បន្សាបនូវសារធាតុគីមីផ្សំ ចំនួន៣ តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិន អាចធ្វើការបំផ្លាញដោយវិធីដុតបាន ដោយត្រូវរង់ចាំការបន្សាប៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/b2/b21134b3f64d1c5c1bf77a7086756f737757cfeb.jpg

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

 ៣០-កញ្ញា-២០២៤ 
 ១១ព្រឹក · ៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T