ខេត្តកំពត ទទួលទេសចរបានជាង១២ម៉ឺននាក់នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

//s9.kh1.co/19/1929dc95bd1d78b9131d8d3bc06bed34abf49e09.jpeg
សង្គម

 ០៤-តុលា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

ខេត្តកំពត ទទួលទេសចរបានជាង១២ម៉ឺននាក់នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

រយ:ពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាក់ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខេត្តកំពតមានទេសចរចូលមកសម្រាកកម្សាន្ត និងស្នាក់នៅជាង ១២ម៉ឺននាក់។ ការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំខេត្តមានស្ថានភាពល្អប្រសើរដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងរយ:ពេល ៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរបានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពតមានចំនួន ១២៤.០៦៩នាក់។ ក្នុងនោះ ភ្ញៀវជាតិមាន១២៣.៤៩១នាក់ និងទេសចរបរទេសចំនួន ៥៧៨នាក់។

លោកប្រធានមន្ទីរបានបន្តថា ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ ហើយចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការតម្លើងថ្លៃណាមួយមិនសមរម្យនោះឡើយ។

លោកវរេសនីយ៍ឯក ពុធ ស៊ឺង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់ថា រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងខេត្តពុំមានករណីគ្រោះថ្នាក់ចរាចរកើតឡើងទេ។ លោកបានបន្តថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានរួមគ្នាសម្រួលចរាចរណ៍ដើម្បីបញ្ជាស់ការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ពិសេសនៅចំណុចស្ពានថ្មថ្មី ធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះរយៈពេលយូរ៕ 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/b2/b21134b3f64d1c5c1bf77a7086756f737757cfeb.jpg

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

 ៣០-កញ្ញា-២០២៤ 
 ១១ព្រឹក · ៥ ថ្ងៃមុន
//s9.kh1.co/db/dba642893b505cb6bf507d829124482a0b95d05b.jpg

កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួសជុល ថែទាំប្រចាំ ដើម្បីសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

 ២៩-កញ្ញា-២០២៤ 
 ១១ព្រឹក · ៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T