ប្រទេសចិនបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគ human metapneumovirus (HMPV) ដែលបមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយធំ និង COVID-19 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិត Chen Chih-jung នៃមន្ទីរពេទ្យ Linkou Chang Gung Memorial Hospital បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា hMPV គឺស្រដៀងទៅនឹងមេរោគផ្លូវដង្ហើម RSV (ជាមេរោគបង្កជំងឺផ្លូវដង្ហេីមដែរ) ដែលភាគច្រើនឆ្លងដល់កុមារអាយុក្រោម ២ ឆ្នាំ ខណៈដែល hMPV មាននិន្នាការឆ្លងកុមារធំ។
លោកបានពន្យល់ថា កុមារខ្លះដែលឆ្លងមេរោគអាចតម្រូវឱ្យចូលមន្ទីរពេទ្យ ប៉ុន្តែជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហេីយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។
#សូមបញ្ជាក់ថា ក្នុងរដូវរងារនេះ អ្នកមានរោគផ្តាសាយ និងរលាកផ្លូវដង្ហេីម គឺភាគច្រេីនបង្កឡេីងដោយមេរោគផ្តាសាយធំ Influenza ។ ដេីម្បីបង្ការចម្លងមេរោគផ្តាសាយ និងមេរោគផ្លូវដង្ហេីមផ្សេងៗ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៏លាងដៃញឹកញប់ ចៀសវាងកន្លែងមានមនុស្សច្រើន ដើម្បីកាត់បន្ថយការឆ្លងរាលដាល ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥
ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង