ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បើតាមរបាយការណ៍គឺ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវសរុប ចំនួន៣៩៤.២៣២នាក់ កើនឡើង១២,៦៤%ភ្ញៀវជាតិ៣៨៩.៨១៩នាក់ កើនឡើង១២,៥៥%ភ្ញៀវបរទេស៤.៤១៣នាក់កើនឡើង២០,៨៧%។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាមានភ្ញៀវសរុប៣៣៩២.០០៥នាក់កើនឡើង១២,៥៩% ។ ភ្ញៀវជាតិមាន៣៨៨.៦២០នាក់ កើនឡើង១២,៦០% និងភ្ញៀវបរទេសមាន៣,៣៨៥នាក់ កើនឡើង១១,៦៤%។
ដោយឡែកភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ០៣ជើង ស្មើនឹង៤១៣នាក់ ភ្ញៀវជាតិ ០២នាក់ និងភ្ញៀវអន្តរជាតិ ៤១១នាក់ ។
ចំពោះភ្ញៀវទេសចរទៅកម្សាន្តតាម កោះនានាមានភ្ញៀវសរុប ១.៨០៥នាក់ កើនឡើង៩,៣៩%ភ្ញៀវជាតិ១.១៨៨នាក់ ថយចុះ១%ភ្ញៀវបរទេស៦១៧នាក់ កើនឡើង៣៧,១១%។
នាឱកាសថ្ងៃឆ្លងឆ្នាំនេះដែរដោយមានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុរួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចប្រជាពលរដ្ឋភ្ញៀវទេសចរណ៍បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
ក្នុងនោះថ្នាក់ដឹកនាំខេត្តក៏បានរៀបចំនូវការប្រគំតន្ត្រីការតាំងពិព័រណ៍ សម្ដែងសិល្បៈ បង្ហោះគោម បាញ់កាំជ្រួច ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០៤.២០២៥ នេះដោយភាពសប្បាយរីករាយផងដែរ។
ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ តម្លៃហូបចុកស្នាក់នៅមានការឡើងថ្លៃបន្តិចបន្តួចភ្ញៀវអាចទទួលយកបាន៕ អត្ថបទ៖ TVK