រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មេត្តាជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយនិងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី អមដោយ ការតាំងពិព័រណ៍ផលិតផលនានា ព្រមទាំងមានការអុជកាំជ្រួច និងបង្ហោះគោម នៅតាមគោលដៅមួយចំនួន ដើម្បី អបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ តាមកម្មវិធីដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស– ការប្រគំតន្ត្រី អមដោយការតាំងពិព័រណ៍ផលិតផលនានា នៅទីលានតេជោ (ពយតាមូង) រយៈពេល៣ ថ្ងៃ ចាប់ ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤
– ពិធីបង្ហោះគោម នៅឆ្នេរអូរឈើទាល១ ក្នុងរាត្រី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
– ពិធីអុជកាំជ្រួច រាប់ថយក្រោយ (Countdown) អបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ នារាត្រី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅតាមទីតាំងចំនួន៥ ដូចខាងក្រោមៈ
• ទីតាំងទី១ នៅលើផ្ទៃសមុទ្រ ខាងកើតទីលានតេជោ (ពយតាមូង)
• ទីតាំងទី២ នៅលើផ្ទៃសមុទ្រ ទល់មុខកាស៊ីណូ ហូលីដេ ផាលេស (ឆ្នេរឯករាជ្យ)
• ទីតាំងទី៣ នៅមុខសណ្ឋាគារស៊ីហ៊ូ រីហ្សត
• ទីតាំងទី៤ នៅឆ្នេរអូរត្រេះ
• ទីតាំងទី៥ នៅរមណីយដ្ឋាន Bay of Lights (ឆ្នេររាម)
ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ ឱ្យប្រព្រឹត្តទៅ យ៉ាងឱឡារិកអធិកអធម និងប្រកបដោយភាពសប្បាយរីករាយ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវ ទេសចរជាតិ អន្តរជាតិជ្រាប និងចូលរួមទស្សនាកំសាន្តឱ្យបានច្រើនកុះករ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃ គណៈអភិបាលក្រុងព្រះសីហនុ អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ