កម្ពុជាទទួលបាន ​អ្នកដំណើរ​តាម​ផ្លូវអាកាស​ សរុបជាង ​២,៥​លាន​នាក់ ​ក្នុង​រយៈពេល​៥​ខែ​ដំបូង នៃឆ្នាំ ២០២៤នេះ

//s9.kh1.co/30/30f4f1291b2386f90fc1d8f724f46f790eac4d07.jpg
សង្គម

 ១៨-មិថុនា-២០២៤ ១ល្ងាច · ៤ ខែមុន

កម្ពុជាទទួលបាន​អ្នកដំណើរ​តាម​ផ្លូវអាកាស​សរុបជាង ​២,៥​លាន​នាក់​ក្នុង​រយៈពេល​៥​ខែ​ដំបូងនៃឆ្នាំ ២០២៤នេះ

(ភ្នំពេញ)៖ យោងតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងសុន្ទរក ថានាពិធីសម្ពោធជើងហោះហើរត្រង់ដំបូងភ្នំពេញ-ញូវដេលី ដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤បានឲ្យដឹងថា ក្នុងរយៈពេល ០៥ខែដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួនជាង ២,៥លាននាក់ កើនឡើង ២២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្នុងការលើកឡើងខាងលើ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន ៣១ កំពុងធ្វើប្រតិបត្តិការជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិចំនួន ០៣ រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ឯកឧត្តមបានបន្តថា សព្វថ្ងៃកម្ពុជាមានជើងហោះហើរត្រង់ជាមួយប្រទេសសមាជិកអាស៊ានចំនួន ០៨ និងប្រទេស ០៤ផ្សេងទៀតរួមមានប្រទេសចិន កូរ៉េខាងត្បូង កាតា និងអារ៉ាប់រួម។

ឯកឧត្តមបានគូសបញ្ជាក់ថា ការបើកសម្ភោធជើងហោះហើរថ្មីរវាងទីក្រុងភ្នំពេញ និងទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌាខាងលើនេះបានបង្ហាញថាឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជាបានធូរស្បើយជាបណ្តើរៗពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ហើយក៏នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាសបន្ថែមទៀតផងដែរ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/b2/b21134b3f64d1c5c1bf77a7086756f737757cfeb.jpg

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

 ៣០-កញ្ញា-២០២៤ 
 ១១ព្រឹក · ៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T