អា»-យុថ្លៃណាស់យុវជនទាំងពីររូប រសាត់អណ្តែតលើទូកជាង២៤ម៉ោងអត់បាយអត់ទឹក បានរកឃើញវិញហើយ!

//s9.kh1.co/9f/9fc2696c0c7a7ec8508604bdd172d98835413b7e.png
សង្គម

 ១៩-មិថុនា-២០២៤ ៩ព្រឹក · ៤ ខែមុន

អាយុថ្លៃណាស់យុវជនទាំងពីររូប រសាត់អណ្តែតលើទូកជាង២៤ម៉ោងអត់បាយអត់ទឹក បានរកឃើញវិញហើយ!

ខេត្តព្រះសីហនុ៖ យុវជនទាំងពីររូប បានរសាត់អណ្តែតលើទូកជាង២៤ម៉ោងអត់បាយអត់ទឹក ពីសមុទ្រកោះរ៉ុងទៅដល់កោះព្រីង ទម្រាំរកឃើញនិងជួយសង្គ្រោះ ហើយបច្ចុប្បន្នអូបរ័ល្បឿនលឿនអ្នកឧកញ៉ា ទៀ វិចិត្រដឹកយកមកដល់ដីគោកវិញដោយសុវត្ថិភាពហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សុំបញ្ជាក់ថា ក្រោយដំណឹងពីការបាត់ខ្លួនទូកកន្ទុយវែងមួយគ្រឿង(ប្រភេទទូកទេសចរណ៍)ក្រោយធ្វើដំណើរចេញពីកោះរ៉ុងថាមកក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១៦មិថុនា២០២៤ ប្រធានគណបញ្ជាការឯកភាពខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន បានចាត់ចែងបញ្ជាកម្លាំងសមត្ថកិច្ចចំរុះ សហការពីក្រុមការងារសប្បុរសធម៍ ធ្វើការស្រាវជ្រាវស្វងរក រហូតដល់រសៀលថ្ងៃ១៧មិថុនា២០២៤ ទើបប្រទះឃើញទូកនេះនៅម្តុំកោះព្រីង ដោយនៅលើទូកមានយុវជន២នាក់ ម្នាក់ជាអ្នកបើកបរទូក ម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។

តាមយុវជនទាំង២ប្រាប់ថា ពេលកំពុងធ្វើដំណើរលើសមុទ្រ បានជួបភ្លៀង ខ្យល់រលក ខ្លាំង ទូកក៍រសាត់វង្វេងទិស អណ្តែតលើផ្ទៃសមុទ្រឆ្ងាយពីកោះរ៉ុងរហូតទៅដល់កោះព្រីង។ ជាចុងក្រោយយុវជនទាំង២ បានគោរពថ្លែងអំណរគុណចំពោះការជួយសង្គ្រោះនេះដូច្នេះដែរ៕

ប្រភព៖ លោក Huy Bunleng News

អ្នកឧកញ៉ា ទៀ វិចិត្រ
អ្នកឧកញ៉ា ទៀ វិចិត្រ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/b2/b21134b3f64d1c5c1bf77a7086756f737757cfeb.jpg

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

 ៣០-កញ្ញា-២០២៤ 
 ១១ព្រឹក · ៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T