ផ្ទៃដីនៅតំបន់មាត់សមុទ្រ រហូតទៅដល់៦០ភាគរយ អាចមានភ្លៀងធ្លាក់នៅថ្ងៃទី២១មិថុនានេះ

//s9.kh1.co/0b/0bdf53a9c985deae803b5a5fdf3ade864ef9d097.jpg
សង្គម

 ២១-មិថុនា-២០២៤ ១០ព្រឹក · ៣ ខែមុន

ផ្ទៃដីនៅតំបន់មាត់សមុទ្ររហូតទៅដល់៦០ភាគរយអាចមានភ្លៀងធ្លាក់នៅថ្ងៃទី២១មិថុនានេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%-៤០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ២០%-៥០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២០%-៦០%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះ គឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២២°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣២°C។

ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T