កម្ពុជា នឹងរងឥទ្ធិពលព្យុះទី១៣ «ប៊ីបីនកា» ដែលនឹងធ្វើឲ្យ តំបន់​វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១២ ខែកញ្ញា នេះ

//s9.kh1.co/b9/b9e3fcec31e314a454c5e0fa102cbeb9b709cf25.jpg
សង្គម

 ១២-កញ្ញា-២០២៤ ១០ព្រឹក · ៦ ថ្ងៃមុន

កម្ពុជា នឹងរងឥទ្ធិពលព្យុះទី១៣ «ប៊ីបីនកា» ដែលនឹងធ្វើឲ្យ តំបន់​វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៦៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១២ ខែកញ្ញា នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៦៥% ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៦០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥០%។ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាប ដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាស់ (Bay of Bengal) មានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង​និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕  

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/00/009708ee2a5ee8dae9913f3453550efa1a0949dc.jpg

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រ K168 - K169 មានទឹកហូរកាត់ផ្លូវ, អ្នកនាំពាក្យក្រសួងសាធារណការ ណែនាំដល់អ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន

 ១៨-កញ្ញា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T