ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

//s9.kh1.co/af/af8d2da5483f92391cb5f4a981e118832820688a.jpg
សង្គម

 ១៨-កញ្ញា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៦០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៦៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៤០%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) ជាមួយនឹងវិសម្ពាធទាប ដែលកើតនៅសមុទ្រចិនខាងត្បូង បានមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,២៥ម៉ែត្រ៕ 

ប្រភព៖​ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/04/043462074d7d3665b042446f6011a42f21784167.jpg

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង ដែលមានរយៈពេល ០៥ថ្ងៃ "ដោយជិះមិនបង់ប្រាក់" ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

 ១៩-កញ្ញា-២០២៤ 
 ៨ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T