កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើពិធីមង្គលការមួយ ដែលកូនក្រមុំ ក្រាបសំពះផ្ទឹមជាមួយកូនកម្លោះដល់ទៅ២នាក់។ តាមរយៈក្លីបបង្ហោះនៅក្នុងបណ្ដាញសង្គមតិកតុក បានបង្ហាញឲ្យឃើញពីសកម្មភាពពិធីមង្គលការដ៏គួរភ្ញាក់ផ្អើលមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមគណនី ដែលបានធ្វើការបង្ហោះវីដេអូ បានឲ្យដឹងថា កូនក្រមុំ កូនកំលោះនេះ គឺជាអ្នកមកពីខេត្តព្រះសីហនុ ដែលពួកគេបានរៀបចំពិធីមង្គលការទៅតាមទំនៀមទំលាប់។ ចំណែកឯ កូនកំលោះ តាមពិតគឺជាបងប្អូនភ្លោះនឹងគ្នា ដោយបានក្រាបផ្ទឹមទាំង២នាក់ ជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតនេះ។
ដោយឡែក មហាជនជាច្រើនមានការយល់ច្រឡំថា ខាងស្រី រៀបការយកប្ដីទាំង២នាក់ ប៉ុន្ដែតាមពិតទៅ ដោយសារតែកូនកំលោះជាកូនភ្លោះ ទើបតាមចាស់បុរាណ គេតម្រូវឲ្យក្រាបផ្ទឹមទាំងគូតែម្ដង។ ហើយហេតុផលដែលចាស់បុរាណតម្រូវឲ្យកូនភ្លោះផ្ទឹមទាំង២នាក់នេះ គឺដោយសារគេជឿថា ដើម្បីកុំឲ្យកូនភ្លោះម្នាក់ទៀតដែលមិនបានការនោះ អភ័ព្វគូព្រេង ទើបគេការទាំងគូតែម្ដង ប៉ុន្ដែមិនមែនក្លាយជាប្ដីទាំង២នាក់នោះទេ៕
ប្រភព៖ sengseangdeth