7 sec

រូបភាពស្អាតហើយ តែ កូនស្រី Angelina Jolie បែរជាត្រូវគេចាប់អារម្មណ៍លើរឿងនេះ

//s9.kh1.co/a6/a62256758009cc80d1aca732341205449ec2b7e1.jpg
តារា & កម្សាន្ដ

 ២៧-មិថុនា-២០២៤ ៨ព្រឹក · ៣ ថ្ងៃមុន

នៅពេលដែលបានបង្ហាញខ្លួន នៅអាកាសយានដ្ឋាន តារាសម្ដែងស្រី Angelina និង កូនស្រីពៅ ត្រូវបានគេចាប់អារម្មណ៍លើរឿងនេះ។

កម្សាន្ត៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី Angelina Jolie និងកូនស្រីពៅ Vivienne បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ នៅអាកាសយានដ្ឋានអន្តរជាតិ JFK ដើម្បីត្រឡប់ទៅទីក្រុង Los Angeles ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Angelina 
Angelina 

ក្នុងនោះដែរ តាម​ការ​សង្កេត បាន​ឃើញ​ថា តារា​សម្ដែង​ស្រីរូបនេះ បាន​បង្ហាញស្ទាយ៍ឆើតឆាយ ពាក់​អាវ​វែង​ពណ៌​ត្នោត​ខ្ចី ស្បែកជើង​កវែង​ពណ៌​ខ្មៅ និង​វ៉ែនតា​ទាន់សម័យ។ លើសពីនេះ អ្នកម្តាយដែលមានកូន៦នាក់រូបនេះ ក៏បានប្រើកាបូបធំមួយ ដែលត្រូវនឹងសម្លៀកបំពាក់របស់នាង ផងដែរ។

ចំពោះ Vivienne ដែលជាកូនស្រី នាងស្លៀកពាក់ឈុតបែបសាមញ្ញជាមួយអាវយឺត ខោខូវប៊យ និងអាវក្រៅ។ ប៉ុន្តែ អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា កូន​ស្រី​ពៅ​របស់ តារាសម្ដែងស្រី Angelina Jolie មើល​ទៅ ហាក់បីដូចជា​ហត់​នឿយ មុខរបស់នាងខ្វះភាពស្រស់ថ្លា ខណៈរង្វង់ខ្មៅនៅក្រោមភ្នែករបស់នាង គេអាចមើលឃើញយ៉ាងច្បាស់។

Angelina និងកូនស្រី  
Angelina និងកូនស្រី  

យ៉ាងណាមិញ នេះអាចប្រហែល​ជាមកពី ​ដំណើរ​ជំនួញ​ជាមួយ​នឹងអ្នកម្តាយ​របស់​នាង ដែលបាន​ធ្វើ​ឱ្យ​នាង​បាត់បង់​ថាមពល​ជា​ខ្លាំង។ ហើយមុនពេលនោះ Angelina និងកូនស្រីរូបនេះ បានចូលរួមកម្មវិធី Tony Awards ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina 
Angelina 
Angelina 
Angelina 
Angelina 
Angelina 
Angelina 
Angelina 
Angelina 
Angelina 
Angelina 
Angelina 
Angelina និងកូនស្រី  
Angelina និងកូនស្រី  
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T