7 sec

YG Entertainment បញ្ជាក់ថា​ជំនួប​ជាមួយ 2NE1 នឹងមានដំណឹង​ល្អ​ឆាប់ៗ!

//s9.kh1.co/ac/ac7cd96cb02a1da0b1289ad27d44644a6f0286b8.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២៤ ៩ព្រឹក · ២ ថ្ងៃមុន

YG Entertainment បញ្ជាក់​ថាជំនួប​ជាមួយ 2NE1 ហើយ​ប្រាប់​ពី​ដំណឹង​ល្អ​នៅ​ពេល​អនាគត

កូរ៉េខាងត្បូង៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំង Sports Chosun ផងដែរ ផលិកម្ម YG Entertainment បានបង្ហើបឱ្យដឹងថា Yang Hyun Suk បានជួបជាមួយសមាជិកទាំងបួននៃក្រុម 2NE1 (CL, Park Bom, Sandara Park​ និងMinzy) នៅអគាររបស់ YG Entertainment ក្នុងសង្កាត់ Hapjeong នៃទីក្រុងសេអ៊ូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងជំនួបមួយនេះ Yang Hyun Suk បានស្វាគមន៍យ៉ាងកក់ក្តៅទៅលើក្រុម 2NE1 ហើយជំនួបរបស់ពួកគេមានរយៈពេលប្រហែលពីរម៉ោង ដោយមានការសន្ទនាយ៉ាងរលូន ជាមួយនឹងភាពវិជ្ជមាន។ ជំនួបនេះគឺសំខាន់ជាងការជួបរបស់ CL ជាមួយ Yang Hyun Suk កាលពីខែឧសភា ព្រោះថានេះជាជំនួបផ្លូវការនៅការិយាល័យរបស់ YG ។

គួររំលឹកផងដែរថា នេះជាជំនួប​​លើកដំបូងរវាង Yang Hyun Suk និង 2NE1 ក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ហើយពួកគេបានធ្វើការសន្ទនាក្នុងរយៈពេលដ៏យូរ តែមិនទាន់មានគម្រោងជាក់លាក់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ តែទោះជាយ៉ាងណា ខាងផលិតកម្ម សូមទន្ទឹងរង់ចាំផ្តល់ដំណឹងល្អទៅកាន់ អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ koreaboo

2NE1
2NE1
2NE1
2NE1
2NE1
2NE1
2NE1
2NE1
2NE1
2NE1
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T