មិនដឹងជាកើតទុ.-ក្ខប៉ុណ្ណាទេ វណ្ណដា មិនអាចទាន់ដង្ហើមចុងក្រោយ លោក តា ព្រឹទ្ធាចារ្យ គង់ ណៃ ខណៈខ្លួននៅអាមេរិក

//s9.kh1.co/5b/5bad3aa27ddec8484134aca1a1031dc8c88dd641.png
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២៤ ១ល្ងាច · ២ ថ្ងៃមុន

វណ្ណដា មិនអាចទាន់ដង្ហើមចុងក្រោយ លោក តា ព្រឹទ្ធាចារ្យ គង់ ណៃ ខណៈខ្លួននៅអាមេរិក

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ខាងក្រុមគ្រួសារបានចែករំលែកដំណឹងមរណភាព របស់ លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និង ជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធក្នុងព្រះជន្មាយុ 80ឆ្នាំ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោកតា​ គង់ ណៃ
 លោកតា​ គង់ ណៃ

ខណៈដំណឹងដ៏ក្រៀមក្រំមួយនេះ បានចែករំលែកពេញបណ្ដាញសង្គម ក្រឡេកទៅមើល តារារ៉េប វណ្ណដា ដែលមានការគោរពស្រឡាញ់យ៉ាងខ្លាំងក្លាទៅកាន់ លោកតា​ គង់ ណៃ ពេលនេះ កំពុងតែនៅសហរដ្ឋអាមេរិកនៅឡើយ ដោយខ្លួនទៅខនសឺតនៅទីនោះ រយៈពេលជិត១ខែមកហើយ។

 លោកតា​ គង់ ណៃ
 លោកតា​ គង់ ណៃ

ជារឿយៗ វណ្ណដា តែងតែទៅលេង សួរសុខទុក្ខទៅកាន់ លោក តា គង់ ណៃ ជានិច្ច លោកគឺជាមរតកជាតិ មួយរូប ដែលសិល្បៈគ្រប់រូបគោរព។ ជាមរតកក្រៃលែង ដែល វណ្ណដា បានបង្កើតបទចម្រៀង រួមគ្នាជាមួយ លោកតា គង់ ណៃ ដើម្បីទុកជាការចងចាំមួយដល់កូនខ្មែរជំនាន់ថ្មី មុននឹងចាកចេញពីលោកនេះ។

យ៉ាងណាមិញ វណ្ណដា មិនអាចទាន់ដង្ហើម លោកចាស់ ព្រឹទ្ធាចារ្យ ដែលខ្លួនតែងតែគោរពប្រតិបត្តិកន្លងមក ហើយថែមទាំងនៅ​​​ឯទីឆ្ងាយទៀត។ តួយ៉ាង តើវណ្ណដា អាចមកចូលរួមពិធីបុណ្យសពទាន់ឬយ៉ាងណា ក៏សូមចូលរួមសោកស្ដាយ និង សូមវិញ្ញាណក្ខន្ធ លោកតា បានទៅដល់ឋានសុគតិភពចុះ៕

 លោកតា​ គង់ ណៃ
 លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
វណ្ណដា និង លោកតា​ គង់ ណៃ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T