ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទាក់ទាញទេសចរដ៏ល្អបំផុតលើពិភពលោក

//s9.kh1.co/9c/9ce1b0e2e983fc94d4150d23b432c0e482f4e1da.jpg
សង្គម

 ២៨-មិថុនា-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទាក់ទាញទេសចរដ៏ល្អបំផុតលើពិភពលោក

​យោងតាមគេហទំព័រ TripAdvisor បានដាក់ប្រាសាទអង្គរវត្ត ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងចំណោមគោលដៅទាក់ទាញទេសចរល្អបំផុតទាំង២៥លើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័រដដែល បានបញ្ជាក់ដោយខ្លីថា «ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈរបស់ពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ មនុស្សជាច្រើនបានទៅទស្សនាថ្ងៃរះនៅទីនោះ។ មានប្រវត្តិរឿងរ៉ាវដ៏អស្ចារ្យជាច្រើនដែលភ្ញៀវទេសចរគួរតែដឹងពីតំបន់បេតិកភណ្ឌមួយនេះ»។

តាមគេហទំព័រខាងលើ ប្រាសាទអង្គរវត្ត ឈរបន្ទាប់ពី១១ទំបន់ទេសចរ នៃប្រទេសដូចជា អាមេរិក. បារាំង. ហូឡង់. អេស្ប៉ាញ. អ៉ីតាលីសិង្ហបុរី. និងស៊ុយអែត...។

ការទទួលបានចំណាត់ថ្នាក់នេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញចលនាទស្សនាសៀមរាបឆ្នាំ២០២៤ ​ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនា និងស្នាក់នៅតាមគោលដៅទេសចរណ៍នានានៅខេត្តសៀមរាប ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា និងសៀមរាប-អង្គរនេះផងដែរ។

ជាមួយនឹងចំណាត់ថ្នាក់ដ៏ល្អខាងលើនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ បានចូលរួមអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់ទី១២នេះផងដែរ។

យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។ មហាប្រាសាទនេះក៏ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T