រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះ.ថ្នា.ក់.ចរាចរណ៍ កើតឡើងជាង ១ពាន់លើក និងបណ្តាលឲ្យបា.ត់.ប.ង់ជី.វិ.តចំនួន៧៩៣នាក់

//s9.kh1.co/97/9714c0043b2820d76aba1c61812b9ed3ef814d20.jpg
សង្គម

 ០៤-កក្កដា-២០២៤ ១២ល្ងាច · ៣ ថ្ងៃមុន

រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះ.ថ្នា.ក់.ចរាចរណ៍ កើតឡើងជាង ១ពាន់លើក និងបណ្តាលឲ្យបា.ត់.ប.ង់ជី.វិ.តចំនួន៧៩៣នាក់

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១,៥៣៤លើក (យប់៥៥%) បណ្តាលឲ្យស្លាប់ចំនួន៧៩៣នាក់ កើន៣៧នាក់ ស្មើ៥% (បុណ្យចូលឆ្នាំខ្មែរកើន១៥នាក់) និងរបួសចំនួន២,១១៦នាក់ (ធ្ងន់១,២៤៣នាក់) កើន៤៤នាក់ ស្មើ២%។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន៤៥០លើក, ខេត្តកណ្តាល ចំនួន១៣០លើក និងខេត្តព្រះសីហនុ ចំនួន១២៩លើក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្នុងកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្បឿន៤០% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ៩% បត់គ្រោះថ្នាក់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៤% ស្រវឹង៣% ងងុយ១% ល្មើសសញ្ញាចរាចរណ៍១% កត្តាអាកាសធាតុ១% និងថ្មើរជើងឆ្លងផ្លូវ១%។​ គ្រោះថ្នាក់បង្កដោយអ្នកជិះម៉ូតូ៤៩% អ្នកបើកបររថយន្តធុនស្រាល៣១% អ្នកបើកបររថយន្តធុនធ្ងន់១១% អ្នកបើកបរយានផ្សេងៗ៧% និងថ្មើរជើង១%។

ឯកឧត្តម អគ្គស្នងការ បានបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ រួមមាន អ្នកជិះម៉ូតូចំនួន៧៩% ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៦៧%។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន៤៥០លើក, ខេត្តកណ្តាល ចំនួន១៣០លើក និងខេត្តព្រះសីហនុ ចំនួន១២៩លើក។

ជាមួយនឹងរបាយការណ៍ខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង នៅពេលឃើញស្ថានភាពនៃការគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយភាគច្រើននៃអ្នកគ្រោះថ្នាក់សុទ្ធតែបាត់បង់ជីវិត និងគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្ដង។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ដល់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវតែចាត់វិធានការបន្ទាន់ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះឯកឧត្តមយល់ឃើញថា មានតែការរឹងបន្ដឹងច្បាប់ចរាចរណ៍នោះទេ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កត់សម្គាល់ថា បើពឹងផ្អែកតែយន្ដការផ្សព្វផ្សាយ អប់រំ ច្បាស់ណាស់មិនអាចកាត់បន្ថយបានឡើយ៕

ដោយ៖ កន ចំណាន, ប្រភព៖ អគ្គស្នងការនគរបាលជាតិ

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/8e/8e29f20a446b6acbb00c4e6abd75d5117b015fa6.jpg

សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន បានខិតខំធ្វើការដាក់ប្រព័ន្ធលូមេធំៗដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងជាច្រើនខ្សែ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

 ០៥-កក្កដា-២០២៤ 
 ១១ព្រឹក · ២ ថ្ងៃមុន
//s9.kh1.co/10/100597cbe77b97a8060b2fadf55b9782a320af78.jpg

ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានអញ្ជើញទៅទស្សនា តំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ ក្នុង ១ ថ្ងៃៗ ភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ នាក់ ទៅ ១,៧០០ នាក់

 ០៥-កក្កដា-២០២៤ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T