ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលបានជោគជ័យក្នុងការរួមបញ្ចូលប្រព័ន្ធ​ទូទាត់​ចំណាយ Host-to-Host តាមរយៈ Swift FileAct Channel ជាមួយក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)

//s9.kh1.co/8a/8a758f7bbac3455404913bb859e5d03d75e2111d.jfif
សង្គម

 ០៥-កក្កដា-២០២៤ ១១ព្រឹក · ៣ ខែមុន

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលបានជោគជ័យក្នុងការរួមបញ្ចូលប្រព័ន្ធ​ទូទាត់​ចំណាយ Host-to-Host តាមរយៈ Swift FileAct Channel ជាមួយក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)

ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ឯ․ក បានប្រកាសពីភាពជោគជ័យភាពនៃ​ការរួមបញ្ចូល រវាងប្រព័ន្ធស្នូល​របស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) តាមរយៈបណ្តាញដែលមានសុវត្ថិភាព SWIFT FileAct ដែលជាការពង្រឹងផ្នែកឌីជីថលដ៏សំខាន់សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=941,q=100/58/586338e4a4032ac6cc65dd37364396d73d8f654e.jfif

 ការរួមបញ្ចូលនេះ បង្ហាញពីការរីកចម្រើនដ៏សំខាន់​ក្នុងដំណើរការកែលម្អផ្នែកឌីជីថលរបស់យើង ដែលរួមមាន ដំណោះស្រាយ Host-to-Host និងឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System​ (“ERP”) ដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ការតភ្ជាប់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពសម្រាប់ដំណោះស្រាយទូទាត់ចំណាយ សម្រួលដំណើរការ​ និងកាត់បន្ថយការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និតស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ។

វាក៏បានបង្ហាញពីការប្តេជ្ញាចិត្ត របស់យើងចំពោះឌីជីថលនីយកម្ម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពរហ័សរហួននៃអាជីវកម្ម។”​ លោក Krithik ក៏បានសម្តែងការអរគុណចំពោះក្រុមការងារនៃក្រុមហ៊ុនទាំងពីរផងដែរ​ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគម្រោងនេះសម្រេចទៅបានដោយភាពជោគជ័យ។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ដែលបានជ្រើសយក​ ធនាគារ​ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន​ ហ៊ិននីគែន (ខេមបូឌា) មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។

លោក Toru Myochin 
លោក Toru Myochin 

លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅ លើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាម ស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់ យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះ ស្រាយ Host-to-Host ដែលក្នុងនោះរួមមាន Swift FIN/MT101 Swift FileAct និងsFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តី សោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់

ស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។

លើសពីនេះទៅទៀត កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ធនាគារយើងបានតម្លើងប្រព័ន្ធទូទាត់ Swift ទៅជា ISO20022 (ក្នុងទម្រង់ MX) ដែលអនុញ្ញាតឱ្យមានការបំលែងទិន្នន័យទូទាត់ឆ្លងប្រទេស សម្រាប់ Swift Single Standardization

លោកស្រី ហង់ ជួនណារីតា នាយិកានាយកដ្ឋានធនាគារសាជីវកម្ម ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងលោក Krithik Ranganathan នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ៊ុនដីគែន (ខេមបូឌា)
លោកស្រី ហង់ ជួនណារីតា នាយិកានាយកដ្ឋានធនាគារសាជីវកម្ម ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងលោក Krithik Ranganathan នាយកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ៊ុនដីគែន (ខេមបូឌា)
ក្រុមការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ខាងឆ្វេង) និងក្រុមការងារក្រុមហ៊ុន ហ៊ុននីតែន (ខេមបូឌា) (ខាងស្តាំ)
ក្រុមការងារធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ខាងឆ្វេង) និងក្រុមការងារក្រុមហ៊ុន ហ៊ុននីតែន (ខេមបូឌា) (ខាងស្តាំ)

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០*​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការ​សិក្សា​អំពីផលប៉ះពាល់សេដ្ឋកិច្ច​ឆ្នាំ ២០២០ - ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល

អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។

Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/b2/b21134b3f64d1c5c1bf77a7086756f737757cfeb.jpg

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

 ៣០-កញ្ញា-២០២៤ 
 ១១ព្រឹក · ៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T