កុំឲ្យសោះត្រីប្រភេទនេះ! ខេត្តកំពង់ឆ្នាំងមាន ករណីពុ.លចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត!

//s9.kh1.co/c5/c54291725a2eebd4a379f8fb98f8bfe64568eebd.jpg
សង្គម

 ០៧-កក្កដា-២០២៤ ១០ព្រឹក · ៣ ខែមុន

កុំឲ្យសោះត្រីប្រភេទនេះ! ខេត្តកំពង់ឆ្នាំងមាន ករណីពុ.លចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត!

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ឲ្យបានដឹងថា នៅខេត្តកំពង់ឆ្នាំងមាន ករណីពុលចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមក្រើនរំលឹក ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួន ត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។

នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុល (មានភិនភាគដូចក្នុងរូបភាពភ្ជាប់ជូនខាងក្រោម) រួមមាន៖

១. ត្រីក្រពតភ្នែកក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មាន ទំហំអតិបរមា ៦ស.ម២. ត្រីក្រពតអុចធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មានទំហំ អតិបរមា ៨ស.ម៣. ត្រីក្រពតកូសាំងស៊ីន (Monotrete Cochinchinensis) មានទំហំអតិបរមា ១៣,៥ស.ម៤. ត្រីក្រពតអុចបៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មានទំហំអតិបរមា ១៧ស.ម.៥. ត្រីក្រពតហ្គូវៀធីលីស (Tetraodon Fluviatilis) មានទំហំអតិបរមា ១៧ស.ម។

ត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់ នឹងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ម្យ៉ាងទៀត ត្រីក្រពតទាំង ៥ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅ ក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺ ពងនិងស្គមរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

ចំពោះរោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា៖ រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយបាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតថ្លៃ រឹងថ្គាម ឬអាចបណ្តាលឱ្យ ស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។ វិធីសង្គ្រោះភ្លាមៗ ក្រោយពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិ ពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីគ្រូពេទ្យជាចាំបាច់ ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា 

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/b2/b21134b3f64d1c5c1bf77a7086756f737757cfeb.jpg

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ និងហានិភ័យជាយថាហេតុក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

 ៣០-កញ្ញា-២០២៤ 
 ១១ព្រឹក · ៦ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T