Mbappe រៀបរាប់ទាំងអស់សង្ឃឹមបែបនេះ ក្រោយមិនអាចជួយ បារាំង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EURO 2024 បាន

//s9.kh1.co/d8/d8f46a1d2a7aae42ae9e59959862b4cb4e20b372.jpg
កីទ្បា

 ១០-កក្កដា-២០២៤ ១០ព្រឹក · ៤ ខែមុន

Mbappe រៀបរាប់ទាំងអស់សង្ឃឹមបែបនេះ ក្រោយមិនអាចជួយ បារាំង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EURO 2024 បាន

បារាំង៖ ខ្សែប្រយុទ្ធ និង ជាប្រធានក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe បានចេញមុខនិយាយទាំងអស់សង្ឃឹម បន្ទាប់ពីរូបគេបរាជ័យមិនអាចជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ EURO 2024 បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/75/7595b1b638bf66352812902b85cce78f7210142a.png

ជាការពិតណាស់ កាលពីយប់មិញនេះ ក្រុមមាន់គកបារាំង បានធ្លាក់ចេញពីពានរង្វាន់ EURO ហើយ ក្រោយចាញ់ ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល ២ទល់នឹង១ ខណៈ មួយព្រឹត្តិការណ៍នេះ Mbappe ហាក់ធ្វើមិនសូវបានសមប្រកបឡើយ ក្នុងនោះគេរកបានមួយគ្រាប់ដោយបាល់ប៉េណាល់ទី និង Assist មួយលើកប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=366,q=100/76/760c988aec4fd69fcd8d84738f56b58790cf1124.png

ទាក់ទងនឹងរឿងខាងលើ ក្រោយចប់ការប្រកួត Mbappe បាននិយាយថា៖

នៅក្នុងបាល់ទាត់ អ្នកអាចល្អ ឬ មិនល្អ។ ខ្ញុំលេងមិនបានល្អនោះទេ។ ព្រឹត្តិការណ៍ EURO មួយនេះ គឺ ជាបរាជ័យរបស់ខ្ញុំ៕

កីឡាករ Kylian Mbappe
https://s9.kh1.co/__image/w=650,h=434,q=100/01/018898a71e7b0e80dffa4d8435d423d078aee14b.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T