Smart Axiata ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល៤ឆ្នាំជាប់គ្នា!

//s9.kh1.co/c8/c8eca9d3ddf75f5ff9efa2d58239daa50c0f3f1b.png
សង្គម

 ២៥-កក្កដា-២០២៤ ១០ព្រឹក · ៣ ខែមុន

រុមហ៊ុន Smart Axiata បានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ2024 – 2025។ វិញ្ញាបនបត្រមួយនេះសរបញ្ជាក់ពីឆន្ទៈមោះមុតរបស់ក្រុមហ៊ុន Smart Axiata ក្នុងការបង់ពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារប្រកបដោយតម្លាភាព អនុលោមភាព និងការទទួលខុសត្រូវ។

ភ្នំពេញ៖​ ក្រុមហ៊ុន Smart Axiata បានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ2024 – 2025។ វិញ្ញាបនបត្រមួយនេះសរបញ្ជាក់ពីឆន្ទៈមោះមុតរបស់ក្រុមហ៊ុន Smart Axiata ក្នុងការបង់ពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារប្រកបដោយតម្លាភាព អនុលោមភាព និងការទទួលខុសត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/c8/c8eca9d3ddf75f5ff9efa2d58239daa50c0f3f1b.png

វិញ្ញាបនបត្រមួយនេះបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart បានយកចិត្តទុកដាក់ គោរពតាមក្របខណ្ឌរដ្ឋាភិបាលប្រកបដោយស្តង់ដារ ទំនួលខុសត្រូវ និងក្រមសីលធម៌។ ការបង់ពន្ធត្រឹមត្រូវទៅដល់រាជរដ្ឋាភិបាល ជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ ព្រោះការបង់ពន្ធ នេះជាការផ្ដល់ជាមូលនិធិដល់​គម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងសកម្មភាពសង្គម ដែលអាចលើកកម្ពស់​កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាបាន។

លោកស្រី Aida Ahmad Daud ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “វាជាកិត្តិយសធំមួយរបស់ក្រុមហ៊ុន Smart ដែលបានទទួលនូវវិញ្ញាបនបត្រ​អនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ។ យើងមានសេចក្ដីត្រេកអរនៅពេលដឹងថា ការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងក្នុងការប្រតិបត្តិកិច្ចការហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងការទទួលខុសត្រូវនេះ​មិនត្រូវបានមើលរំលងឡើយ។ ក្រុមហ៊ុន Smart ជឿជាក់ថាការបង់ពន្ធប្រកបដោយទំនួលខុសត្រូវ គីជាផ្នែកមួយនៃមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យរបស់យើងក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុត​នៅឆ្នាំ ២០២៦ ខាងមុខនេះ។”

ការប្រកាន់ខ្ជាប់របស់ក្រុមហ៊ុន Smart ក្នុងការអនុលោមច្បាប់គឺមានលើសពីការអនុវត្តពន្ធនេះទៅទៀត។​ ចក្ខុវិស័យ ដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតក្នុងឆ្នាំ ២០២៦ នេះ បានចាក់ឫសយ៉ាងរឹងមាំក្នុងរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ ធាតុសំខាន់នៃចក្ខុវិស័យនេះ​គឺជាកិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ទៅលើ ESG ជាពិសេសគឺសសរស្ដម្ភ “នាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ”។​

ដើម្បីរក្សាបាននូវប្រតិបត្តិការប្រកបដោយតម្លាភាព ក្រុមហ៊ុន Smart បានអនុវត្តគោលការណ៍ប្រឆាំងអំពើពុករលួយយ៉ាងតឹងរឹង ដោយមានការជ្រោមជ្រែងពីគណៈកម្មាធិការហានិភ័យ និងអនុលោមភាព ([HM1] Borad Risk of Compliance Committee ឬ BRCC) ។​ BRCC ដើរតួយ៉ាងសំខាន់ក្នុងការរក្សាគោលការណ៍ដែលបានចងក្រងឡើងនេះ ដើម្បីធានាបាននូវ ប្រតិបត្តិការដែលគ្មានសំណូក និងអំពើពុករលួយ។​

ការទទួលបាននូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែជាសមិទ្ធផលមួយរបស់ Smart តែប៉ុណ្ណោះទេ វាក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអនុវត្តអភិបាលកិច្ចល្អ​​និងការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។ ស្របពេលដែលក្រុមហ៊ុន Smart បន្ដនាំមុខគេក្នុងវិស័យបច្ចេកវិទ្យា ក្រុមហ៊ុននេះក៏នៅតែបន្តខិតខំប្រឹងប្រែង​ជំរុញទំនុកចិត្ត និងទំនួលខុសត្រូវដើម្បីធានាបាននូវចីរភាពសម្រាប់ពេលអនាគត។

តាមរយៈប្រតិបត្តិការពន្ធដារប្រកបដោយស្ដង់ដារនេះ ក្រុមហ៊ុន Smart មិនត្រឹមតែបានចូលរួមចំណែក ក្នុងកំណើនសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ ​ក្រុមហ៊ុននេះថែមទាំងដើរតួរជាគំរូ​សម្រាប់ក្រុមហ៊ុនដទៃទៀត ដើម្បីជំរុញឲ្យមានការអនុវត្តពន្ធដារត្រឹមត្រូវផងដែរ។​ នេះជាសក្ខីភាពបង្ហាញថា Smart ជាក្រុមហ៊ុន មួយដែលរួមចំណែកក្នុងការជំរុញស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែជឿនលឿន។

 [HM1]Saw this translation for Board of Risk and Compliance at https://www.nbc.gov.kh/download_files/supervision/bank_an_rep_eng/Heng-He---Annual-Report-HH-BANK-2022-KH_EN.pdf

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T