អាជ្ញាធរជាតិអប្សរា​ បានសម្រេចបេីកទូលាយរឿងថតរូបភាព​ និងសម្លៀកបំពាក់ប្រពៃណីទាំងជាតិ និងអន្តរជាតិ ពុំតម្រូវឱ្យបង់ប្រាក់!

//s9.kh1.co/fc/fc1aa9551c00e3f406639c3c6a8ef118ff8675c0.jpg
សង្គម

 ២៥-កក្កដា-២០២៤ ១០ព្រឹក · មួយខែមុន

អាជ្ញាធរជាតិអប្សរា​ បានសម្រេចបេីកទូលាយរឿងថតរូបភាព​ និងសម្លៀកបំពាក់ប្រពៃណីទាំងជាតិ និងអន្តរជាតិ ពុំតម្រូវឱ្យបង់ប្រាក់!

អាជ្ញាធរជាតិអប្សរា សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិករនានាអំពីសេចក្តីសម្រេចនូវការកែសម្រួលថ្មីដែលពាក់ព័ន្ធនឹង សេវាសាធារណៈផ្លូវការក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tik Tok……elc.) (ពុំចាំបាច់ដាក់ពាក្យស្នើសុំ)

-ចៀសវាងការថតរូបអាសអាភាស និងសកម្មភាពប៉ះពាល់តម្លៃសីលធម៌ និងវប្បធម៌ នៅគ្រប់ផ្នែកទាំងអស់នៃសេវាទូទៅ។

២. ការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ចងក្រង ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនទាំងជាតិ និងអន្តរជាតិ ដោយពុំប្រើប្រាស់ឧបករណ៍ ដ្រូន។ (ពុំចាំបាច់ដាក់ពាក្យស្នើសុំ )

-អនុញ្ញាតទាំងសម្លៀកបំពាក់ជាតិ ឬ អន្តរជាតិ។

-សម្លៀកបំពាក់ដែលមានលក្ខណៈ ប្រពៃណីត្រូវបានលើកទឹកចិត្តឱ្យប្រើ ប្រាស់សម្អាងការ ដែលទទួលស្គាល់ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

រូបភាព
រូបភាព
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T