IShowSpeed, Patrice Evra, Vikkstar របស់ Sidemen, Lazarbeam និង Lachlan សុទ្ធតែមានវត្តមានចូលរួមព្រឹត្តិការណ៍ធំរបស់ Gumball 3000 លើកនេះ

//s9.kh1.co/95/95106c776a0e933b936b8b6b54b4aaca92a6bad1.jpg
សង្គម

 ០៦-កញ្ញា-២០២៤ ៣ល្ងាច · ១០ ថ្ងៃមុន

កាន់តែជិតដល់ថ្ងៃព្រឹត្តិការណ៍ធំរបស់ Gumball 3000 នៅកម្ពុជាមែនទែនហើយ! ក្នុងឱកាស ខួបលើកទី25របស់ខ្លួន ព្រឹត្តិការណ៍​​ដ៏​ល្បី​ល្បាញ​នេះ នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2024 នេះនៅនារាជធានីភ្នំពេញ និងខេត្តសៀមរាប។

កាន់តែជិតដល់ថ្ងៃព្រឹត្តិការណ៍ធំរបស់ Gumball  3000 នៅកម្ពុជាមែនទែនហើយ! ក្នុងឱកាស ខួបលើកទី25របស់ខ្លួន ព្រឹត្តិការណ៍​​ដ៏​ល្បី​ល្បាញ​នេះ នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2024 នេះនៅនារាជធានីភ្នំពេញ និងខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

កំពូលរថយន្តទំនើបរាប់រយគ្រឿង និងមានវត្តមាននៅប្រទេសកម្ពុជាក្នុងអំឡុងពេលព្រឹត្តិការណ៍ Gumball  3000 លើកនេះ ហើយបើតាមគេហទំព័រផ្លូវការរបស់ Gumball 3000 យើងដឹងថា កម្មវិធីលើកនេះ ក៏នឹងមានវត្តមានបុគ្គលល្បីៗជាច្រើនចូលរួមផងដែរ ក្នុងនោះមានដូចជា:

·         Streamer សញ្ជាតិអាមេរិកកាំង IShowSpeed ​​និងជិះឡាន Lamborghini Huracan STO

·         វីរបុរសបាល់ទាត់របស់ក្រុម Manchester United និងក្រុមបាល់ទាត់ជម្រើសជាតិបារាំង Patrice Evera នឹងជិះឡាន Rolls Royce Cullinan

·         Youtuber សញ្ជាតិអូស្ត្រាលី Lazarbeam និង Lachlan រួមទាំង Youtuber មកពីក្រុម Sidemen សញ្ជាតិអង់គ្លេស Vikkstar។ អ្នកទាំងបី នឹងជិះឡាន Land Rover Defender

·         ក្រៅពីនេះ​នៅមានក្រុម YouTubers សញ្ជាតិអាមេរិកកាំង  Daily Driven Exotics (DDE) នឹងជិះ Lamborghini SVJ។ តារារ៉េប​ Run B រួមទាំងកំពូលកីឡាករ MLB Ken Griffey Jr និងកំពូលកីឡាករ NFL Jimmy Graham រួមទាំងបុគ្គលល្បីៗផ្សេងៗទៀតជាច្រើនផងដែរ។

រូបភាព
រូបភាព

ព្រឹត្តិការណ៍ថ្ងៃទី 17 ខែកញ្ញានេះ Gumball 300 គ្រោងនឹងបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តទំនើបៗដ៏ធំបំផុតនៅខាងមុខប្រាសាទអង្គរវត្តដ៏អច្ឆរិយ:របស់កម្ពុជាយើង។ ពេលវេលាជាប្រវត្តិសាស្ត្រនេះ ក៏នឹងជំរុញកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ ជាមួយនឹងការរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។

រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T