ឡាវ ថៃ និងមីយ៉ាន់ម៉ា រងគ្រោះដោយព្យុះទីហ្វុងយ៉ាគី

//s9.kh1.co/9c/9ce2acebe4cbabe7e1313f3c56c9ba633190e9ea.jpg
សង្គម

 ១៦-កញ្ញា-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

ឡាវ ថៃ និងមីយ៉ាន់ម៉ា រងគ្រោះដោយព្យុះទីហ្វុងយ៉ាគី

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសឡាវ បានចេញការព្រមានអំពីគ្រោះទឹកជំនន់ ខណៈដែលទន្លេមេគង្គ និងដៃទន្លេសំខាន់ៗរបស់វាបានបន្តកើនឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រឡាវ បានរាយការណ៍ថា កម្រិតទឹកទន្លេមេគង្គក្នុងខេត្តហ្លួងព្រះបាងបានឡើងដល់ ១៩,០២ម៉ែត្រកាលពីថ្ងៃទី១២ ខែកញ្ញា ដែលលើសកម្រិតគ្រោះថ្នាក់ដែលបានកំណត់ចំនួន ១៨,០០ម៉ែត្រ។ ការព្រមានអំពីជំនន់ទឹកភ្លៀងក៏ត្រូវបានចេញផ្សាយផងដែរសម្រាប់ខេត្តឧត្ដមសាយ សាយយ៉ាបូរី និងស្រុកប៉ាក់សាន។ អាជ្ញាធរក្នុងតំបន់បានជំរុញប្រជាជននៅតំបន់ទំនាបឱ្យផ្លាស់ទីរបស់របរទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន ដោយសារភាគខាងជើងប្រទេសឡាវកំពុងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាគី (Yagi)។

ទន្ទឹមនឹងនេះដែរ ការិយាល័យធនធានទឹកជាតិរបស់ប្រទេសថៃ បានព្រមានដល់ខេត្តចំនួន៣៦ ដែលរួមមានទាំងរាជធានីបាងកកផងដែរ អំពីហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ។ កងកម្លាំងយោធាត្រូវបានដាក់ពង្រាយនៅក្នុងខេត្តឈៀងរ៉ៃ ដើម្បីជួយដល់ប្រជាជនរាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ចាប់តាំងពីពាក់កណ្តាលខែសីហាមក មនុស្សចំនួន ៣៣នាក់បានស្លាប់ដោយសារអាកាសធាតុធ្ងន់ធ្ងរ រួមទាំងអ្នកស្លាប់ចំនួន ៩នាក់ទៀតដែលជាប់ទាក់ទងនឹងព្យុះទីហ្វុងយ៉ាគីនៅក្នុងសប្តាហ៍នេះ។ ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សរាប់រយនាក់នៅក្នុងខេត្តឈៀងរ៉ៃដោយប្រើទូក និងឧទ្ធម្ភាគចក្រ។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ភាគកណ្តាល។ យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់នៅក្នុងទីក្រុងយ៉ាមេធីន ទីក្រុងម៉ាន់ដាឡាយ ដោយសារតែភ្លៀងមូសុង និងឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាគី។

ព្យុះទីហ្វុងយ៉ាគី គឺជាព្យុះដែលមានកម្លាំងខ្លាំងបំផុតដែលវាយលុកតំបន់អាស៊ីក្នុងឆ្នាំនេះ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើននៅទូទាំងតំបន់៕ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/04/043462074d7d3665b042446f6011a42f21784167.jpg

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង ដែលមានរយៈពេល ០៥ថ្ងៃ "ដោយជិះមិនបង់ប្រាក់" ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

 ១៩-កញ្ញា-២០២៤ 
 ៨ព្រឹក · ១៩ នាទីមុន
//s9.kh1.co/00/009708ee2a5ee8dae9913f3453550efa1a0949dc.jpg

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រ K168 - K169 មានទឹកហូរកាត់ផ្លូវ, អ្នកនាំពាក្យក្រសួងសាធារណការ ណែនាំដល់អ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន

 ១៨-កញ្ញា-២០២៤ 
 ១០ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T