អ្នកស្នងតំណែងពី M10 និង CR7 កំពុងរះឡើង ខណៈនេះជាឈុត១១នាក់របស់ Barca និង R.Madrid ដែលត្រៀមអុកឡុកក្នុងរដូវកាលថ្មី

//s9.kh1.co/3f/3f8104f198eed3e50d7d6b850f23f2f3325828f4.jpg
កីទ្បា

 ២៦-កក្កដា-២០២៤ ៩ព្រឹក · មួយខែមុន

អ្នកស្នងតំណែងពី M10 និង CR7 កំពុងរះឡើង ខណៈនេះជាឈុត១១នាក់របស់ Barca និង R.Madrid ដែលត្រៀមអុកឡុកក្នុងរដូវកាលថ្មី

បរទេស៖ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ទាំង Barcelona និង Real Madrid សុទ្ធតែកំពុងមមារញឹកខ្លាំងដូចគ្នា ក្នុងការនាំចូលកីឡាករថ្មី និងបញ្ចេញកីឡាករចាស់ ខណៈមានកីឡាករខ្លះក៏បានចុះកុងត្រារួចរាល់ ហើយមានកីឡាករខ្លះទៀតក៏កំពុងស្ថិតនៅក្នុងការចរចា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ងាកមកកាន់រដូវកាលថ្មី ២០២៤-២០២៥ នេះ អនាគតកីឡាករជំនាន់ថ្មី ដែលគេរំពឹងថា នឹងអាចស្នងតំណែងបន្តពី Lionel Messi និង Cristiano Ronaldo នៅក្នុងជំនួប El Clasico ក៏បានរកឃើញ ក្នុងនោះបន្ទាប់ពីតារារះនៅ Euro ២០២៤ ជាមួយ អេស្ប៉ាញ កីឡាករ Lamine Yamal សម្រេចពាក់អាវលេខ ១៩ ដែលជាអតីតលេខចាស់មួយផងដែររបស់ Leo Messi នៅ Barcelona។ ដោយឡែក Kylian Mbappe វិញ ទើបតែបង្ហាញខ្លួនជាផ្លូវការជាមួយ Real Madrid ហើយរូបគេក៏ត្រូវបានគេរំពឹងខ្ពស់ផងដែរ ថាជាអ្នកអាចស្នងតំណែងដ៏ត្រឹមត្រូវរបស់ Ronaldo ជាពិសេសរូបគេក៏បានជ្រើសរើសយកអាវលេខ ៩ ដូចកាល CR7 មកកាន់ទឹកដី Bernabeu ដំបូងផងដែរ។ 

យើងនិយាយពី Barcelona មុន បច្ចុប្បន្នពួកគេកំពុងតែដាក់ផែនការយ៉ាងមុតមាំក្នុងការតាមប្រមាញ់យក Nico Williams ពី Athletic Club និង Dani Olmo ពី RB Leipzig ខណៈពួកគេក៏ទទួលបានភ្លើងខៀវក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិ អេស្ប៉ាញ ទាំង ២ រូបនេះផងដែរ ប៉ុន្តែអ្វីដែលជាបញ្ហាចោទក្នុងពេលនេះ គឺពួកគេមិនទាន់់ទទួលបានការអុញ្ញាតពី La Liga ដោយសារតែបញ្ហាហិរញ្ញវត្ថុ។

Nico Williams
Nico Williams
Dani Olmo
Dani Olmo

ក្រឡេកមកកាន់ Real Madrid វិញ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ពួកគេកំពុងតែធ្វើការយ៉ាងរលូន ដ្បិតមានជើងចាស់ខ្លះត្រូវចេញដូចជា Nacho និង Kroos ជាដើម ខណៈថ្មីៗនេះពួកគេទើបតែសម្រេចបានផែនការធំក្នុងការចុះកុងត្រាយកបាន Mbappe ដោយគ្មានតម្លៃខ្លួន។ ជាមួយគ្នានេះ យោងតាមប្រភពធំៗនៅបរទេសពួកគេកំពុងតែមានព័ត៌មានរសើបខ្លះៗថាពួកគេកំពុងតែចាប់អារម្មណ៍លើខ្សែការពារឆ្វេង Alphonso Davies របស់ Bayern Munich និងខ្សែការពារស្តាំរបស់ Liverpool កីឡាករ Trent Alexander Arnold។ 

យ៉ាងណាក៏ដោយនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយក៏មានការដាក់សំណើផ្លូវការណាមួយនៅឡើយដែរ ដូច្នេះយើងនឹងរង់ចាំមើលបន្តទៀត។

ខាងក្រោមនេះ គឺជាការវិភាគអំពីទម្រង់លេងរបស់ Barcelona និង Real Madrid នៅរដូវកាលថ្មីខាងមុខ ដោយសស្ថាប័នបរទេស One Football ប្រសិនបើអ្វីៗអាចរៀបរយទៅតាមផែនការពិតមែន៖

Barcelona៖ (៤-៣-៣)
អ្នកចាំទី៖ Marc-Andre ter Stegen

ខ្សែការពារ៖ Joao Cancelo, Cubarsi, Ronald Araujo និង Jules Konde

ខ្សែបម្រើ៖ Pedri, Deni Olmo និង Ilkay Gundogan

ខ្សែប្រយុទ្ធ៖ Nico Williams, Robert Lewandowski និង Lamine Yamal។

ប្រព័ន្ធលេងរបស់ Barcelona
ប្រព័ន្ធលេងរបស់ Barcelona

Real Madrid៖ (៤-៣-៣)
អ្នកចាំទី៖ Thibaut Courtois

ខ្សែការពារ៖ Alphonso Davies, Eder Militao, Antonio Rudiger និង Trent Alexander Arnold។

ខ្សែបម្រើ៖ Aurelien Tchouameni, Jude Bellingham និង Valverde

ខ្សែប្រយុទ្ធ៖ Vinicius Jr., Kylian Mbappe និង Rodrygo។

ប្រព័ន្ធលេងរបស់ Real Madrid
ប្រព័ន្ធលេងរបស់ Real Madrid
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T