បរទេស៖ ខ្សែប្រយុទ្ធ Ivan Toney របស់ Brentford និងក្រុមជម្រើសជាតិ អង់គ្លេស បានទាមទារប្រាក់ឈ្នួលខ្ពស់ជាងតារាឆ្នើម Bruno Fernandes ទៅទៀត ប្រសិនបើ Manchester United ចង់ចុះកុងត្រាយករូបគេនៅរដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Ivan Toney បន្ទាប់ពីបង្ហាញខ្លួនលេចធ្លោរគួរឱ្យកត់សម្គាល់កាលពីរដូវកាលមុន នៅរដូវកាលថ្មីនេះ រូបគេគឺទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗនៅ អង់គ្លេស ច្រើនមែនទែន ដូចជា Arsenal, Chelsea, Tottenham Hotspur និង Man UTD ជាដើម។
ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន Express Sport បានឱ្យដឹងថា Man UTD បច្ចុប្បន្នកំពុងតែតាមឃ្លាំមើលខ្សែប្រយុទ្ធជម្រើសជាតិ អង់គ្លេស វ័យ ២៨ ឆ្នាំរូបនេះយ៉ាងដិតដល់។ ដោយឡែក Toney ដែលជាមីខ្លួនផ្ទាល់ រូបគេក៏បានបង្ហាញលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford ផងដែរ ដោយរូបគេចង់បានប្រាក់ឈ្នួលចំនួន ២៥ ម៉ឺនផោន ឬប្រមាណជា (៣២ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ខណៈចំនួននេះគឺខ្ពស់ជាងប្រធានក្រុម Bruno ទៅទៀត ដែលមួយសប្តាហ៍គេរកបាន ២៤ ម៉ឺនផោន ឬប្រមាណជា (៣០ ម៉ឺនដុល្លារអាមេរិក)។
គួរបញ្ជាក់់ថា Ivan Toney នៅសល់កុងត្រារយៈពេល ១ រដូវកាលទៀតជាមួយ Brentford ខណៈនៅទីនោះក្នុងមួយសប្តាហ៍គេរកបាន ២០ ម៉ឺនផោន ឬប្រមាណជា (២៥ ម៉ឺនដុល្លារអាមេរិក)៕
ប្រភព៖ Sportskeeda