បរទេស៖ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Caught Offside បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United កំពុងតែសម្លឹងមើលលើការដាក់លក់ខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក កីឡាករ Christian Eriksen នៅរដូវក្តៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានបន្ថែមថា បច្ចុប្បន្នមានក្លិប ២ ដែលកំពុងតែចាប់អារម្មណ៍ចង់ចុះកុងត្រាលើ Eriksen ក្នុងនោះរួមមាន Anderlect និង Ajax ខណៈដែល Man UTD នឹងដាក់ខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក វ័យ ៣២ ឆ្នាំរូបនេះក្នុងតម្លៃក្រោម ៥ លានអឺរ៉ូ ឬប្រមាណជា (៥.៤ លានដុល្លារអាមេរិក) ប៉ុណ្ណោះ។
គួររបញ្ជាក់ថា Eriksen ត្រូវបាន Man UTD ចុះកុងត្រាដោយគ្មានតម្លៃខ្លួនពី Brentford កាលពីខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅ ហើយបច្ចុប្បន្នអតីតខ្សែបម្រើរបស់ Spurs រូបនេះគឺនៅសល់កុងត្រាជាមួយក្រុមបិសាចក្រហម ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៥៕
ប្រភព៖ Sportskeeda