ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានតែងតាំង លោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិថ្មី

//s9.kh1.co/a3/a346853b60f1d3e7de6716b9a5b97b08ccd8ac76.jpg
សង្គម

 ០១-សីហា-២០២៤ ១១ព្រឹក · ៣ ខែមុន

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រីករាយប្រកាសតែងតាំងលោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិថ្មីរបស់ខ្លួនដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤តទៅ។

ភ្នំពេញ, កម្ពុជា៖ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រីករាយប្រកាសតែងតាំងលោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិថ្មីរបស់ខ្លួនដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤តទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

លោក Mah Kin Yoong មានបទពិសោធន៍ និងបានបង្កើតសមិទ្ធផលជាច្រើននៅ ដាយ អ៊ិឈិ ឡាយហ្វ៍ (គ្រុប)។ កាលពីឆ្នាំ ២០២០ គាត់បានចូលរួមជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ (អាស៊ីប៉ាស៊ីហ្វិក) ដែលជាការិយាល័យកណ្តាលប្រចាំតំបន់ ក្នុងនាមជានាយកផ្នែកចែកចាយ ឌីជីថល និងនវានុវត្តន៍។ ជាមួយនឹងបទពិសោធន៍ដឹកនាំដ៏គួរឱ្យកត់សម្គាល់របស់គាត់ លោក Mah ​Kin Yoong បានផ្លាស់មកចូលរួមជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) នៅឆ្នាំ២០២២ ក្នុងតួនាទីជានាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម និងបន្ទាប់មកត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្នុងឆ្នាំ២០២៣។

ចាប់តាំងពីខែមករា ឆ្នាំ២០២៤ មក លោកត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិស្តីទីរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ដោយបានដើរតួ​យ៉ាងសំខាន់ក្នុងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន។ ​ការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់គាត់បានបង្កើនទំនុកចិត្ត ដែលអាចឱ្យគាត់ក្លាយជាបេក្ខភាពដ៏លេចធ្លោមួយរូបសម្រាប់តំណែងនេះ។

លោក Brett Clark ជាអគ្គនាយកប្រតិបត្តិ និងនាយកគ្រប់គ្រងនៃ ដាយ អ៊ិឈិ ឡាយហ្វ៍ អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «បទពិសោធន៍ ២០ឆ្នាំរបស់ Kin Yoong នៅតាមបណ្តាទីផ្សារចម្រុះ រួមមាន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា អនុញ្ញាតឱ្យគាត់យល់ដឹងពីតម្រូវការផ្សេងៗគ្នានៃដំណោះស្រាយហិរញ្ញវត្ថុរបស់អតិថិជន។

«គាត់មាន​បទពិសោធន៍ជាមួយនឹងផ្នែកសំខាន់ៗ ដូចជា ផ្នែកដៃគូអាជីវកម្ម ព័ត៌មានវិទ្យា ប្រតិបត្តិការ និងទីផ្សារ។បទពិសោធន៍ទាំងនេះអនុញ្ញាតឱ្យគាត់អាចដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធិភាព ដែលជំរុញឱ្យមានភាពរីកចម្រើននៃអាជីវកម្ម រួមមានការបង្កើនបទពិសោធន៍កាន់តែល្អប្រសើរជូនអតិថិជនតាមរយៈការពង្រឹងប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ ការបង្កើនចំនួនភ្នាក់ងារធានារ៉ាប់រងអាជីព ក៏ដូចជាការគាំទ្រយ៉ាងសកម្មដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន។»

លោក Mah Kin Yoong ជាអគ្គនាយកប្រតិបត្តិនៃ ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះឱកាសដ៏ពិសេសមួយនេះ ហើយសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងរបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ (គ្រុប)​ ចំពោះផ្តល់ទំនុកចិត្តមកលើរូបខ្ញុំ។ ជាមួយនឹងគោលបំណងរបស់ដាយ អ៊ិឈិ ឡាយហ្វ៍ (គ្រុប)​ “សហការជាមួយអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព” ខ្ញុំសង្ឃឹមថានឹងអាចបន្តធ្វើការជាមួយក្រុមការងារប្រកបដោយទេពកោសល្យរបស់យើង ដើម្បីផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជាជារៀងរាល់ថ្ងៃ»។

ស្ថានភាពសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្នបង្ហាញពីឧបសគ្គប្រឈមជាច្រើន ដែលរំខានដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោក Mah Kin Yoong ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងអាចប្រឈមជាមួយបញ្ហាប្រឈមទាំងនេះប្រកបដោយភាពរឹងមាំ និងបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយរបស់ប្រទេសជប៉ុន។

អំពី ដាយ អ៊ិឈិ ឡាយ​ហ្វ៍ ខេមបូឌា

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយ​ហ្វ៍ អ៊ីន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានការ​រីក​លូតលាស់​លឿន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៥​ ឆ្នាំ​ប៉ុណ្ណោះ​ ។ ដាយ អ៊ិឈិ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ប្រទេស​ជប៉ុន​អស់​រយៈពេល​ជាង ១២១ ឆ្នាំ ជា​ប្រវត្តិសាស្ត្រ និង​បាន​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ​ស្តុក​អ៊ិច​ឆេ​ង (Tokyo Stock Exchange)​ ។

ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន DLHD ក្នុង​ឆ្នាំ ១៩០២ ​មក យើង​បាន​ប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ និង​មាន​សុវត្ថិភាព​សម្រាប់​គ្រប់​គ្នា ​។ ក្រុមហ៊ុន​បាន​នាំ​យក​ការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​មក​កម្ពុជា ដោយ​នាំ​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ច្នៃប្រឌិត​ដែល​សម​ស្រប​តាម​តម្រូវការ​លោក​អ្នក​ ។ តម្លៃ​ស្នូល «​យើង​គិតគូរ យើង​ធ្វើ​អ្វី​ដែល​ត្រូវ និង​យើង​ច្នៃប្រឌិត​ថ្មី​» បាន​ណែនាំ​គ្រប់ការ​សម្រេចចិត្ត​ទាំងអស់​របស់​ក្រុមហ៊ុន ​។ ក្នុង​នាម​ជា​ដៃគូ​របស់​លោក​អ្នក ដាយ អ៉ិឈិ ឡាយ​ហ្វ៍ នឹង​នៅ​គាំទ្រ​ដល់​សុខមាលភាព​របស់​លោក​អ្នក និង​ក្រុម​គ្រួសារ​ជា​និច្ច​។

*​ដាយ អ៊ិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង អ៊ី​ង មាន​គ្រឹះ​មូលធន​ដ៏​រឹង​មាំ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៤៤៥.០៨ ពាន់​លាន​ដុល្លារ និង​បុព្វលាភ​ធានា​រ៉ាប់រង​ជាង ៤៩.៧១​ ពាន់​លាន​ដុល្លារ​ ។ (​គិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ​២០២៤)​ ៕

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/bc/bc491e0b7693172d05fb57f0e092da58dd6ded58.jpg

ដំណឹងល្អ! សាកលវិទ្យាល័យ ឌីជីថលកម្ពុជា(DUC) ប្រកាស់ផ្ដល់ជូនអាហាររូបករណ៍100%រយៈពេល ៤ឆ្នាំដល់និស្សិតក្រីក្រ ការស្នាក់នៅ អាហារ៣ពេល ថែមទាំងមានប្រាក់ ហាត់ការ៣០ម៉ឺនរៀលក្នុង១ខែទៀតផង

 ៣០-តុលា-២០២៤ 
 ១ល្ងាច · ១២ ម៉ោងមុន
//s9.kh1.co/55/555ad3a695658365039372e8b526d697ec919be7.jpg

ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានចូលរួមទស្សនាពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្តនៃព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”

 ៣០-តុលា-២០២៤ 
 ១ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T