បរទេស៖ ទីបំផុតក្លិប Manchester United បានចេញបញ្ជាក់ពីស្ថានភាពរបួសរបស់ខ្សែការពារចំណូលថ្មី Leny Yoro និងខ្សែប្រយុទ្ធកណ្តាល Rasmus Hojlund ជាផ្លូវការហើយ ដោយ Yoro នឹងត្រូវអវត្តមានរយៈពេល ៣ ខែ ដោយសារតែបញ្ហារបួសជើង ចំណែក Hojlund វិញ ត្រូវអវត្តមាន ៦ សប្តាហ៍ ដោយសារតែបញ្ហារបួសសសៃពួរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា អ្នកទាំងពីរបានរងរបួសដូចគ្នា កាលពីការប្រកួតមិត្តភាពកម្តៅសាច់ដុំរវាង Man UTD ទល់នឹង Arsenal នៅថ្ងៃ អាទិត្យ ទី ២៨ ខែ កក្កដា កន្លងទៅ ដែលពេលនោះ Man UTD បានចាញ់ក្នុងលទ្ធផល ២-១៕
ប្រភព៖ Fabrizio Romano