ទុក្ខជាន់ទុក្ខ! អស់ពី Leny Yoro និង Hojlund ឥឡូវខ្សែប្រយុទ្ធ Man UTD ២ នាក់នេះបានរងរបួសព្រឹកមិញទៀតហើយ

//s9.kh1.co/81/81d22545232304e7a1ddad91fd032d772bbefee9.jpg
កីទ្បា

 ០១-សីហា-២០២៤ ២ល្ងាច · ៥ ខែមុន

បន្ទាប់ពី Leny Yoro និង Hojlund ឥឡូវខ្សែប្រយុទ្ធ Man UTD ២ នាក់នេះបានរងរបួសព្រឹកមិញទៀតហើយ

បរទេស៖ ខ្សែប្រយុទ្ធសំខាន់របស់ Manchester United ពីរនាក់បន្ថែមទៀតបានទទួលរងរបួសនៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលថ្មីនាថ្ងៃទី ១ ខែ សីហា ព្រឹកមិញនេះ បន្ទាប់ពីខ្សែការពារចំណូលថ្មី Leny Yoro និង Rasmus Hojlund ក៏សុទ្ធតែមានបញ្ហារបួសដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Leny Yoro និង Rasmus Hojlund
Leny Yoro និង Rasmus Hojlund

វាជំដំណឹងមិនល្អមួយផងដែរ សម្រាប់ Man UTD ក្នុងការត្រៀមរដូវកាលថ្មី បន្ទាប់ពីកីឡាករឆ្នើមៗក្នុងក្រុមមានបញ្ហារបួសជាប់គ្នាជាបន្តបន្ទាប់ ខណៈកាលពីព្រឹកមិញនេះ នៅក្នុងការប្រកួតមិត្តភាពដែលក្រុមបិសាចក្រហមបានយកឈ្នះលើក្រុម Real Betis ៣-២ ខ្សែប្រយុទ្ធ Marcus Rashford បានមានបញ្ហារបួសកជើង ត្រូវផ្លាស់ប្តូរចេញនៅនាទីទី ៦២ ចំណែក Antony វិញ ដែលទើបផ្លាស់ប្តូរចូលនៅពាក់កណ្តាលវគ្គទី ២ រូបគេក៏មានបញ្ហារបួសផងដែរ រហូតត្រូវផ្លាស់ប្តូរចេញនៅនាទីទី ៨៦។

យ៉ាងណាមិញ សម្រាប់របួសរបស់អ្នកទាំង ២ គឺមិនទាន់មានការបញ្ជាក់អំពីស្ថានភាពផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែបើយើងក្រឡេកទៅមើល Leny Yoro និង Rasmus Hojlund វិញ រូបគេទើបតែត្រូវបាន Man UTD បញ្ជាក់អំពីស្ថានភាពរបស់ពួកគេជាផ្លូវការ ដោយ Yoro ត្រូវសម្រាករយៈពេល ៣ ខែ ចំណែក Hojlund វិញត្រូវអវត្តមានពីទីលាន ៦ សប្តាហ៍៕

Marcus Rashford
Marcus Rashford
Antony
Antony

ប្រភព Metro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T