បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុម RB Leipzig និងក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Dani Olmo ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនផ្លាស់មក Barcelona ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Olmo បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Barcelona ហើយ ក្នុងកុងត្រារយៈពេល ៦ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០៣០។
ប្រភពដដែលបានបន្ថែមថា ចុងក្រោយនេះ Barcelona បានបញ្ជូនសំណើផ្លូវការជាថ្មីទៅកាន់ RB Leipzig ដោយពួកគេបានដាក់តម្លៃផ្ទេរចំនួន ៥៥ លានអឺរ៉ូ ឬប្រមាណជា (៥៩ លានដុល្លារអាមេរិក) បូកជាមួយប្រាក់បន្ថែមផ្សេងៗចំនួន ៧ លានអឺរ៉ូ ឬប្រមាណជា (៧.៥ លានដុល្លារអាមេរិក) ទៀត៕
ប្រភព៖ Fabrizio Romano