ទោះលេងស្ទាយ៍បែបធម្មតាមែន ​តែ កូនស្រី Tom Cruise នៅតែបង្ហាញភាពស្រស់ស្អាត បែបនេះ

//s9.kh1.co/7c/7cef6b2a99cb68136af2c035a5796e39e132c846.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២៤ ១២ល្ងាច · មួយខែមុន

កូនស្រីតារាសម្ដែង លោក Tom Cruise កំពុងចំណាយពេលសម្រាក និងរីករាយជាមួយមិត្តភក្តិ បង្ហាញសម្រស់យ៉ាងស្រស់ស្អាត។

កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថាជា កូនស្រី របស់ Katie Holmes និង តារាសម្ដែង លោក Tom Cruise កំពុងចំណាយពេលសម្រាក និងរីករាយជាមួយមិត្តភក្តិ មុនពេលចូលសាកលវិទ្យាល័យ ក្នុងរដ្ឋ Pennsylvania នៅចុងខែសីហានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tom Cruise
Tom Cruise

នៅថ្ងៃទី ៣១ ខែកក្កដាកន្លងទៅ កូនស្រី តារាសម្ដែងប្រុសរូបនេះ ត្រូវបានគេឃើញ ដើរជាមួយមិត្តភក្តិស្រីពីរនាក់នៅទីក្រុងញូវយ៉ក។ ខណៈដែលរូបនាង បាន​កាន់​ថង់​ក្រណាត់​ធំ​មួយ​ដាក់​លើ​ស្មា និង​កាន់​កាមេរ៉ា។ យោងតាមប្រភព PageSix បានរាយការណ៍ថា មិត្តភ័ក្តិពីរនាក់របស់ Suri ក៏បានកាន់ថង់ធ្ងន់ដែរ ហាក់ដូចជាកំពុងរៀបចំសម្រាប់អាហារពេលយប់។

Suri
Suri

ជាពិសេស អ្វីដែលទស្សនិកជន កាន់តែចាប់អារម្មណ៍នោះគឺ អ្នក​ទាំង​បី​ ស្លៀក​សម្លៀក​បំពាក់​បែបសាមញ្ញ​ស្រួល​ខ្លួន ហើយ​រក្សា​​មុខ​បែបទទេស្អាត ខណៈដែល Suri ក្នុងការលេងស្ទាយ៍ធម្មតាបែបនេះ រូបនាងនៅតែបង្ហាញសម្រស់ស្អាតបែបធម្មតា យ៉ាងលេចធ្លោ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Suri និងម្ដាយ
Suri និងម្ដាយ
Suri
Suri
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Suri
Suri
Suri និងមិត្ត
Suri និងមិត្ត
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T