បរទេស៖ ខ្សែបម្រើ Oriol Romeu របស់ Barcelona ត្រូវបានគេរាយការណ៍ថា ជិតសម្រេចកិច្ចព្រមជាផ្លូវការ ក្នុងការផ្លាស់ទៅកាន់ក្លិប Girona ដែលជាអតីតក្លិបរបស់ខ្លួនក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Oriol Romeu គឺជិតត្រឡប់ទៅកាន់អតីតក្លិបរបស់ខ្លួន Girona វិញហើយ។ កិច្ចព្រមព្រៀងជាមួយ Barcelona សម្រាប់ខ្សែបម្រើសញ្ជាតិ អេស្ប៉ាញ វ័យ ៣២ ឆ្នាំរូបនេះ ក្នុងការផ្ទេរទៅ Girona ក្នុងលក្ខខណ្ឌខ្ចីជើងគឺបានធ្វើរួចរាល់ ខណៈ Oriol Romeu នឹងត្រូវធ្វើការពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា Oriol Romeu ត្រូវបាន Barcelona ចុះកុងត្រាយកបានពី Girona កាលពីខែ កក្កដា ឆ្នាំ ២០២៣ រដូវកាលមុន បន្ទាប់ពីវីរបុរស Sergio Busquets បានចាកចេញ៕
ប្រភព៖ Fabrizio Romano