បរទេស៖ នាយកផ្នែកកីឡារបស់ក្លិប Valencia លោក Miguel Angel Corona បានអះអាងកាលពីពេលថ្មីៗនេះថា ក្លិប Atletico Madrid បានព្យាយាមចង់លុបចោលការចុះកុងត្រាយកខ្សែបម្រើ Conor Gallagher របស់ Chelsea វិញ ដើម្បីយកប្រាក់ទៅទិញខ្សែបម្រើផ្សេងជំនួស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃ ចន្ទ កន្លងទៅ Gallagher បានធ្វើដំណើរទៅកាន់ទីក្រុង Madrid នៃប្រទេស អេស្ប៉ាញ ដើម្បីពិនិត្យសុខភាព និងរៀបចំឯកសារចុងក្រោយ ដើម្បីចុះកុងត្រាជាផ្លូវការ ប៉ុន្តែមកដល់ពេលនេះគ្រប់យ៉ាងនៅពុំទាន់បានប្រកាសជាផ្លូវការអំពីការនាំចូលនៅឡើយទេ។
ងាកមកកាន់ At Madrid វិញ ក្នុងពេលជាមួយគ្នានេះពួកគេក៏បានចាប់ចិត្តចង់បានខ្សែបម្រើ Javi Guerra របស់ Valencia ផងដែរ ប៉ុន្តែការផ្ទេរហាក់ដូចជាស្មុគស្មាញបន្តិច បន្ទាប់ពីពួកគេត្រូវបានក្លិប Valencia បដិសេធសំណើរបស់ពួកគេ។
ដោយឡែកឥឡូវនេះ នាយកផ្នែកកីឡារបស់ក្លិប Valencia បានអះអាងថា At Madrid ក្នុងពេលនេះកំពុងតែគិតគូចង់លុបចោលការផ្ទេរជាមួយខ្សែបម្រើសញ្ជាតិ អង់គ្លេស របស់ Chelsea វិញ ដើម្បីអាចធ្វើឱ្យពួកគេមានឱកាសតាមចរចាជាមួយ Javi Guerra ជាថ្មី៕
ប្រភព៖ Metro