កូរ៉េខាងត្បូង៖ អ្នកស្នេហាវិស័យភាពយន្តរបស់កូរ៉េខាងត្បូង K-Drama ប្រាកដជាស្គាល់ Song Hye Kyo ដែលដើរតួជា "ហាន់ ជីអ៊ុន" ក្នុងរឿង "បំណុលផ្ទះជំពាក់ស្នេហ៍" ដែលមកទល់ពេលនេះនាងមានអាយុចូលខ្ទង់លេខ៤ហើយតែសម្រស់នៅតែស្រស់ស្អាត សាច់ចាំ និងចាត់ទុកជាតារាសម្ដែងស្រីលំដាប់ A នៅកូរ៉េខាងត្បូងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺមិនចេះសាបសូន្យរបស់នាងនៅតែបន្តមានឥទ្ធិពលសម្រាប់ឆ្នាំនេះ ដោយថ្មីៗនេះទស្សនាវដ្ដី Elle Korea បានអញ្ជើញ Hye kyo ឲ្យមកថតម៉ូតដាក់លើគ្របមុខសម្រាប់ចេញខែកញ្ញាខាងមុខ។ ក្នុងនោះរូបភាពបីសន្លឹករបស់ Hye Kyo ពិតជាធ្វើឲ្យអ្នកគាំទ្រចំហមាត់ដោយសារការលេងស្ទាយ៍បែបខុសប្លែកពីនាងរាល់ដង ដែលធ្លាប់តែស្លៀកពាក់បែបសុភាពនិងស្រស់ស្រទន់។
ម្ដងនេះ Hye Kyo បានផាត់មុខបែបកាចនិងលេងពណ៌ភ្នែកយ៉ាងឆើតឆាយជាមួយនឹងសម្លៀកបំពាក់បែប Fashion ព្រមទាំងក្រងសក់ខ្លួនឯង ដែលមើលបន្តិចច្រឡំស្មានថានារីអាយុ២០ជាង៕
ប្រភព៖ soompi