វិភាគខ្លីៗតែខ្លឹម! ធឿន ធារ៉ា បានព្យាករណ៍ដោយមិនលាក់លាមថាបឺត សង្ឃឹម នឹងហូបពេជ្រ ប៊ុនសិទ្ធ ដោយសារមើលឃើញ សង្ឃឹម មានចំណុចពិសេសមួយនេះ

//s9.kh1.co/03/03f045e151aa2fd8db08519fb5dc96ff8ffe8211.jpg
កីទ្បា

 ០២-កញ្ញា-២០២៤ ១១ព្រឹក · ១៥ ថ្ងៃមុន

ធឿន ធារ៉ា បានព្យាករណ៍ដោយមិនលាក់លាមថាបឺត សង្ឃឹម នឹងហូបពេជ្រ ប៊ុនសិទ្ធ ដោយសារមូលហេតុនេះ

បរទេស៖ អ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា បានចូលខ្លួនមកវិភាគផងដែរ អំពីការប្រកួតដ៏ធំប្រចាំប្រវត្តិសាស្ត្រគុនខ្មែរក្នុងគីឡូ ៥៧ រវាងអ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម ទល់នឹងដំរីយោលដៃពេជ្រ ប៊ុនសិទ្ធ នៅសង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ បាយ័ន ថ្ងៃទី ៥ ខែ កញ្ញា ឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធឿន ធារ៉ា
ធឿន ធារ៉ា

ជាការពិតណាស់ មុនការប្រកួតខាងលើមកដល់ មានកីឡាករ គ្រូបង្វឹក អ្នកជំនាញផ្នែកប្រដាល់ និងអ្នកគាំទ្រជាច្រើន ដែលបានចូលរួមវិភាគលើការប្រកួតនេះ ដោយមានមតិខ្លះបានជ្រើសរើសយក សង្ឃឹម ថាជាអ្នកឈ្នះ ដោយឡែកមានមតិផ្សេងទៀតបានជ្រើសរើសថា ប៊ុនសិទ្ធ នឹងអាចយកឈ្នះទៅវិញ។

យ៉ាងណាក៏ដោយ ជាមួយគ្នានេះ ធឿន ធារ៉ា ដែលជាអ្នកប្រដាល់ជើងខ្លាំងមួយរូបប្រចាំប្រទេស កម្ពុជា ក៏បានចូលរួមវិភាគលើការប្រកួតនេះដូចគ្នា ក្នុងនោះនៅក្នុងកិច្ចសម្ភាសន៍ខ្លីជាមួយនឹងអេដមីន Serey Reaction កូនសិស្សរបស់លោកគ្រូអេ ភូថង រូបនេះ បាននិយាយច្បាស់ៗថា បឺត សង្ឃឹម នឹងអាចយកឈ្នះលើពេជ្រ ប៊ុនសិទ្ធ ដោយសារតែសង្ឃឹមគឺជាកីឡាករ IQ ដែលនេះគាត់ចង់មានន័យថា ម្ចាស់មេដាយមាស SEA Games រូបនេះ គឺជាកីឡាករដែលមានភាពឆ្លាតវ័យជាមួយក្បាច់ប្រកួតរបស់គាត់។

គួរបញ្ជាក់ផងដែរថា ជំនួបរវាង បឺត សង្ឃឹម ទល់នឹង ពេជ្រ ប៊ុនសិដ្ឋ នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែកញ្ញា ខាងមុខ ដែលនឹងមានការដណ្តើមខ្សែក្រវាត់របស់ក្រុមហ៊ុន ហនុមាន អមជាមួយប្រាក់រង្វាន់អ្នកឈ្នះទទួលបាន ៥០០០ដុល្លារអាមេរិក។

បឺត សង្ឃឹម និងពេជ្រ ប៊ុនសិទ្ធ
បឺត សង្ឃឹម និងពេជ្រ ប៊ុនសិទ្ធ
Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/f2/f21e9f3cbd4747acb8eeb49ed41767da1281bd1b.jpeg

អីយ៉ូយ! ក្រោយទស្សនាវីដេអូប្រកួតរបស់ Victor Teixiera ដៃគូ ធារ៉ា រួច អ្នកគ្រូ សូម៉ាលី ជឿជាក់ថា កូនសិស្សខ្លួននឹងហូបអ្នកប្រដាល់ប្រេស៊ីលរូបនេះត្រឹមទឹកប៉ុណ្ណេះ

 ១៣-កញ្ញា-២០២៤ 
 ១០ព្រឹក · ៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T