នោះ! លោក Alan Shearer ថាលោកតឹងចិត្ត ទើសភ្នែក ណាស់ពេលទស្សនាការលេងរបស់កីឡាករ Man UTD រូបនេះ

//s9.kh1.co/60/6037840fa9369fe3835681aa4402975c4037b4b7.jpeg
កីទ្បា

 ០៥-កញ្ញា-២០២៤ ៤ល្ងាច · ១១ ថ្ងៃមុន

លោក Alan Shearer ថាលោកតឹងចិត្ត ទើសភ្នែក ណាស់ពេលទស្សនាការលេងរបស់កីឡាករ Man UTD រូបនេះ

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស លោក Alan Shearer បានលើកឡើងថា លោកពិតជាតឹងចិត្តណាស់ពេលដែលទស្សនាការលេងមួយរយៈចុងក្រោយនេះរបស់ កីឡាករ Casemiro។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=364,q=100/65/65c5fa5a0403d951c9d25f37f7d3075eab5b1ed6.jpeg

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ គុណផលលេងរបស់ Casemiro ហាក់ធ្លាក់ចុះខ្លាំងមែនទែន ជាពិសេសការបង្ហាញខ្លួនចុងក្រោយរបស់គេទល់នឹង Liverpool កាលពីថ្ងៃអាទិត្យកន្លងទៅនេះតែម្តង ទទួលបានពាក្យរិះគន់ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ និង ទទូចឲ្យក្លិបលក់រូបគេចេញទៀតផង។

https://s9.kh1.co/__image/w=650,h=366,q=100/82/820f88920e4bd3265b3a50449315b4bc04c16dee.jpeg

ទាក់ទងនឹងរឿងខាងលើ លោក Shearer បាននិយាយថា៖

ខ្ញុំមិនចូលចិត្តពេលដែលឃើញកីឡាករអស្ចារ្យម្នាក់បរាជ័យនៅលើទីលាន ជាពិសេស អ្វីដែលគាត់ធ្លាប់ទទួលបាននៅក្នុងអាជីព។ វាពិតជាតឹងចិត្ត ទើសភ្នែកណាស់ ពេលដែលឃើញគាត់បង្កកំហុសបែបនេះ ពីព្រោះក្នុងអាជីពបាល់ទាត់របស់គាត់នាពេលកន្លងមក គាត់ជាកីឡាករដ៏ល្អដែលលេងឲ្យក្រុមដ៏អស្ចារ្យ៕

លោក Alan Shearer
https://s9.kh1.co/__image/w=650,h=434,q=100/58/585ac183c986ccb8e9b609cbaa8db9f2d2055fd0.webp

ប្រភពMetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T