បរទេស៖ ខ្សែប្រយុទ្ធរបស់ Al-Hilal កីឡាករ Neymar Jr. បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ដែលខ្សែប្រយុទ្ធរបស់ Real Madrid និងជាសិស្សប្អូននៅជម្រើសជាតិ ប្រេស៊ីលរបស់ខ្លួន កីឡាករ Rodrygo មិនមានឈ្មោះក្នុងបញ្ជីកីឡាករប្រជែងពាន Ballon d'Or ២០២៤ ៣០ នាក់ចុងក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នាថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២៤ យប់មិញ ស្ថាប័ន France Football បានប្រកាសបញ្ជីឈ្មោះកីឡាករប្រជែងពាន Ballon d'Or ៣០ នាក់ចុងក្រោយហើយ ដោយក្នុងនោះមានកីឡាករ Real Madrid ដល់ទៅ ៦ នាក់ឯណោះរួមមាន Jude Bellingham, Dani Carvajal, Vinicius Jr., Kylian Mbappe, Antonio Rudiger, Federico Valverde និង Toni Kross។
ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល គឺ Rodrygo ដែលជាខ្សែប្រយុទ្ធលេចធ្លោរម្នាក់របស់ក្រុមអធិរាជស បែជាមិនមានឈ្មោះនោះទេ ដែលជាហេតុធ្វើឱ្យ Neymar មានការហួសចិត្តជាខ្លាំង ហើយជាមួយគ្នានោះគាត់បានបង្ហោះរូប Rodrygo នៅលើបណ្តាញសង្គម និងបានសរសេរថា "យ៉ាងអន់ណាស់ក៏គាត់ជាប់ក្នុងចំណោម top ៥ លើពិភពលោកដែរ"៕
ប្រភព៖ Fabrizio Romano