អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានដំណើរការលើនីតីវិធី និងអនុវត្តតាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក

//s9.kh1.co/ef/efcb6c785c57d8150f266a7503230bfcaf130418.jpg
សង្គម

 ០៨-កញ្ញា-២០២៤ ៣ល្ងាច · ៩ ថ្ងៃមុន

អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានដំណើរការលើនីតីវិធី និងអនុវត្តតាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ផន រឹម បានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់​បម្រើឱ្យ​ដំណើរ​ការ​គម្រោង​សាង​សង់​ស្ពាន​ដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយ​ពេល​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីសម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្ដម​បន្តថា មកទល់ពេលនេះ គម្រោងបានដំណើរការលើនីតីវិធី និងអនុវត្តតាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានា​បាន​ការ​អនុ​លោម​ភាព​ស្តង់​ដារ​បច្ចេក​ទេស​នៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។

ឯកឧត្ដម​បានបញ្ជាក់ថា ជាសក្ខីភាពនៃវឌ្ឍនភាពគម្រោង ក្រោមការចង្អុលបង្ហាញ និងការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ចាត់ឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រងគម្រោង ,គណៈប្រតិភូអមដំណើរ, អាជ្ញាធរខេត្តកណ្តាល ព្រៃវែង ស្វាយរៀង និង​ក្រុម​ហ៊ុន​សាជីវកម្មស្ពានថ្នល់ចិន-CRBC ចុះពិនិត្យតម្រាយផ្លូវ, ទីតាំង​ការដ្ឋាន, កន្លែង​ស្នាក់​នៅ​, ការិយាល័យ​បំពេញការងារប្រចាំថ្ងៃ ,កន្លែងផលិតគ្រឿងសំណង់ និងគ្រឿងបង្គុំ, បន្ទប់​ពិសោធន៍​សំណង់ ជាពិសេសចុះពិនិត្យទីចុងបញ្ចប់ នៃខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រង់​ចំណុច​បង្គោល​ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០​គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយ​តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T