Katy Perry និង គូស្នេហ៍ បង្ហាញភាពផ្អែមល្ហែម ពេលចូលរួមកម្មវិធីជាមួយគ្នា

//s9.kh1.co/21/210da904d56f8cb98d20c6ab17d512a7f6359673.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២៤ ៩ព្រឹក · ៨ ថ្ងៃមុន

តារាចម្រៀងស្រី Katy Perry និងគូស្នេហ៍ Orlando Bloom បានបង្ហាញភាពផ្អែមល្ហែម ពេលចូលរួមកម្មវិធីមួយនេះ។

បរទេស៖ តារា​សម្ដែង Orlando Bloom និង​គូ​ដណ្ដឹង​របស់​ខ្លួន ដែលជាតារាចម្រៀងស្រី Katy Perry បានបង្ហាញ​គ្រា​រ៉ូមែនទិក​ នៅ​ក្នុង​ការ​ចាក់​បញ្ចាំង​ដំបូង​នៃ​រឿង «The Cut» នៅ​មហោស្រព​ភាពយន្ត Toronto កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញាកន្លងទៅនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katy Perry 
Katy Perry 

នៅក្នុងការចូលរួមកម្មវិធីមួយនេះ តារាចម្រៀងស្រី Katy Perry បានបង្ហាញស្នាមញញឹមយ៉ាងភ្លឺស្វាង នៅពេលដែល លោក Orlando Bloom ថើ.បថ្ពាល់របស់នាង នៅមុខកាមេរ៉ា។ តារា​ចម្រៀង​ស្រី​វ័យ ​៣៩​ឆ្នាំ​រូបនេះ ក៏បានបង្ហាញខ្លួន ​ស្លៀក​រ៉ូប​ពណ៌​ខ្មៅ​យ៉ាងទាន់សម័យ ​ដើម្បី​គាំទ្រ​ការ​ចេញ​ភាពយន្ត​ថ្មី​របស់​គូស្នេហ៍។ 

Katy Perry និងគូស្នេហ៍
Katy Perry និងគូស្នេហ៍

មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះ បានចូលរួមក្នុងព្រឹត្តិការណ៍នេះត្រឹមតែពីរថ្ងៃបន្ទាប់ពី Katy Perry បានចែករំលែកដោយបើកចំហ អំពីរឿងរ៉ាវស្នេហារបស់នាង នៅលើផតឃែស្ថ Call Her Daddy និងបាននិយាយអំពីដំណើរស្នេហារបស់ខ្លួន និង Orlando តាំងពីឆ្នាំ ២០១៦ មក ពីរបៀបដែលពួកគេ ជំនះព្យុះភ្លៀង និងរក្សាទំនាក់ទំនងរបស់ពួកគេឱ្យកាន់តែរឹងមាំ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry និងគូស្នេហ៍
Katy Perry និងគូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T