គម្រោងស្ថាបនាផ្លូវ២ខ្សែជាង ៦៤គ.ម ក្នុងចេត្តក្រចេះ រួចរាល់ ១០០% ស្ថិតក្នុងដំណាក់កាលថែទាំ ធានាសុពលភាព

//s9.kh1.co/d5/d57a05f873addf18d5d59ffca99ef47a118a66cb.png
Khmerhome

 ០៩-កញ្ញា-២០២៤ ១០ព្រឹក · ៨ ថ្ងៃមុន

គម្រោងស្ថាបនាផ្លូវចំនួន ២ខ្សែ ប្រភេទក្រាលកៅស៊ូពីរជាន់ DBST សរុបជិត ៦៤គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ បានរួចរាល់ ១០០% បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលថែទាំដើម្បីបញ្ចប់រយៈពេលធានាសុពលភាព។

https://s9.kh1.co/__image/w=650,h=366,q=100/d5/d57a05f873addf18d5d59ffca99ef47a118a66cb.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រចេះ៖ គម្រោងស្ថាបនាផ្លូវចំនួន ២ខ្សែ ប្រភេទក្រាលកៅស៊ូពីរជាន់ DBST សរុបជិត ៦៤គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ បានរួចរាល់ ១០០% បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលថែទាំដើម្បីបញ្ចប់រយៈពេលធានាសុពលភាព។ បើតាម លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ការចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវរួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/9e/9eeb976ba4b6de7b907bec007f7799a3b507b52e.jpg

ខ្សែទី១ មានប្រវែង ៦១.២៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ដល់ ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង។

https://s9.kh1.co/__image/w=650,h=366,q=100/e7/e77fd63b5a6b43e76690ab21d33a7bc6b4d1ce95.jpg

ផ្លូវនេះ ត្រូវបានស្ថានជាពីរប្រភេទ ក្នុងនោះប្រភេទក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៦០.៦៥៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលប្រវែង ០,៥០ម៉ែត្រ ជាប្រភេទថ្មមិច និងប្រវែង ៥៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវមានប្រវែង ១ម៉ែត្រ ជាប្រភេទថ្មមិច។

https://s9.kh1.co/__image/w=650,h=366,q=100/b5/b51bdd2730136bf7f1f8e736dd9a738485af9adf.jpg

ផ្លូវនេះ បានស្ថាបនារួចរាល់ ១០០% កាលពីខែមិថុនា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលថែទាំដើម្បីបញ្ចប់រយៈពេលធានាសុពលភាពរហូតដល់ ខែកក្កដា ឆ្នាំ២០២៥។

https://s9.kh1.co/__image/w=650,h=366,q=100/1a/1a3254c66eed03601e2f29beab2d28d8b80d0c08.jpg

ខ្សែទី២ ប្រវែង ៣ ៨០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវក្រាលថ្មមិចមានប្រវែង ០,៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវខ្សែទី១ ត្រង់ចំណុចភូមិដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង បានស្ថាបនារួចរាល់ ១០០% កាលពីដើមឆ្នាំ២០១៤។

https://s9.kh1.co/__image/w=650,h=366,q=100/4f/4fdd7239d92a1d0a854c0723aa27e6e22b1935d4.jpg

សូមបញ្ជាក់ផងដែរថា ផ្លូវទាំងពីរកំណាត់ខាងលើនេះតភ្ជាប់ពីទីរួមស្រុកឆ្លូង ខេត្តក្រចេះ ឆ្ពោះទៅកាន់ ស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់រដូវកាលក្នុងការទៅទៅទទួលសេវាសាធារណៈ ទេសចរណ៍ ដឹកជញ្ជូនទំនិញ កសិផលគ្រប់ប្រភេទ និងរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕

https://s9.kh1.co/__image/w=650,h=366,q=100/35/3541836210b56c50aa0e33bee951b6c1469495d5.jpg
https://s9.kh1.co/__image/w=650,h=366,q=100/81/8127182e4891bed7045544c21212350c31f6e69e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b8/b8d24e7c0110c3897422514a6b8f341ea30ea52c.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T