ក្រុមហ៊ុនចិន មានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ

//s9.kh1.co/73/73a3d0722d2b1d0783ea97b4bf3afab8ed8dba66.png
Khmerhome

 ១៣-កញ្ញា-២០២៤ ៩ព្រឹក · ៦ ថ្ងៃមុន

ក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd. ទស្សនកិច្ចកម្ពុជា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/4d/4d088396b6fc0ad926776b8a7efc8ab3e02bb36a.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd. ទស្សនកិច្ចកម្ពុជា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនតំណាងដោយ លោក Zhu Xinyuan ប្រធានប្រតិបត្តិ ក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd.។

https://s9.kh1.co/__image/w=650,h=434,q=100/d7/d75211c62b8cfdff08b5d9c355d151a9738879e6.jpg

បើតាមជំនួបនេះ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោក Zhu Xinyuan បានបញ្ជាក់ក្នុងជំនួបនេះថា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/a2/a230fa4669fdba517c5b06ea166bab7cc59f0924.jpg

អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូដែល អញ្ជើញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងវិស័យអាទិភាពខាងលើ។

https://s9.kh1.co/__image/w=650,h=434,q=100/f8/f885f958002ab358569e2b75ac8072ba00259787.jpg

លោក សួន សុផល បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាននិងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង។ លោក បានបញ្ជាក់ថា សកម្មភាពវិនិយោគលើវិស័យថាមពលស្អាតមានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/6d/6deee8926c01f8e6af8de03a02c2d1c5a3905ac9.jpg

ជាមួយគ្នានេះ លោក បានលើកទឹកចិត្តឱ្យសមភាគីមេត្តាបន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T